About Me

header ads

ខ្សែភាពយន្តបែប Superhero រឿង “Justice League” ប្រកាសត្រៀមផ្សាយផ្ទាល់ដើម្បីឆ្លើយតបការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ

ខ្សែភាពយន្តបែបស៊ុបពើហេរ៉ូមួយ ដែលដឹកនាំដោយលោក Zack Snyder នឹងធ្វើការផ្សាយផ្ទាល់តាមរយៈ HBO Max live stream នៅក្នុងឆ្នាំ២០២១ ដើម្បីឆ្លើយតបការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រនៅទូទាំងពិភពលោក នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិការរបស់ HBO Max។ លោក Zack Snyder បាននាំយកវីរបុរសរបស់ DC ដែលជាហេរ៉ូ Batman, Superman, Wonder Woman, Aquaman និងតួអង្គហេរ៉ូដទៃទៀតនៅក្នុងសាច់រឿងថ្មីនេះ។



ភាពយន្តរឿង Justice League បានបញ្ចេញវីដេអូ Teaser ខ្លីមួយកាលពីឆ្នាំ២០១៧ ដោយមានអ្នកគាំទ្រជាច្រើនទន្ទឹងចាំទស្សនា រហូតដល់មានអ្នកគាំទ្រមួយចំនូន បានចំណាយលុយទិញផ្ទាំងប៉ាណូដ៏ធំមួយនៅទីក្រុងញូយ៉ក នៅពីខែតុលា ឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយពីការទាមទារទស្សនាខ្សែភាពយន្តដ៏គួរឱ្យចាប់អារម្មណ៍នេះ។ Justice League ចូលខ្លួនសម្តែងដោយតារាសម្តែងហូលីវូដលោក Ben Affleck ជាតួអង្គហេរ៉ូ Batman, Henry Cavill ជា Superman និង Gal Gadot ជា Wonder Woman។
នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ ក៏ទើបតែបានបញ្ចេញ Trailer ថ្មី អមជាមួយនឹងកាលបរិច្ឆេទប្រកាសផ្សាយបន្តផ្ទាល់ផងដែរ។



តើសង្គ្រាមរវាងហេរ៉ូទាំងអស់នេះ នឹងមានអស្ចារ្យយ៉ាងណានោះ កុំភ្លេចរង់ចាំទស្សនាតាមរយៈការឡាយរបស់ HBO Max នៅប្រព័ន្ធអ៊ីនធើណែតទាំងអស់គ្នា។

វីដេអូពីយូធូបឆាណែលៈ Screen Alcoholics