About Me

header ads

តារាចម្រៀងល្បី Rihana ជាប់ក្នុងបញ្ជីឈ្មោះអ្នកចម្រៀងចំណាត់ថ្នាក់លេខ៣ ដោយមានទ្រព្យសម្បត្តិប្រមាណ ៤៦៨ លានផោន (ស្មើនឹង ៥៧៦ លានដុល្លារសហរដ្ឋអាមេរិក)

តារាចម្រៀងស្បែកខ្មៅ Rihana បានលេចធ្លោក្នុងបញ្ជីឈ្មោះអ្នកចំរៀង Sunday Time Rich នៅចំណាត់ថ្នាក់លេខ ៣ ដោយមានទ្រព្យសម្បត្តិប្រមាណ ៤៦៨ លានផោន (ស្មើនឹង ៥៧៦ លានដុល្លារ) ព្រមនឹងភាពជោគជ័យនៃម៉ាកសំលៀកបំពាក់និងក្រុមហ៊ុនគ្រឿងសំអាងរបស់នាងផងដែរ។ រីហាន់ណា ពិតជាមានភាពវិវឌ្ឍន៍នៅក្នុងតំណែងបញ្ជីឈ្មោះអ្នកទទួលមរតកតន្រ្តីករ និងអ្នកចម្រៀង Sunday Time Rich នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលមានបុគ្គលល្បីៗត្រូវបានជ្រើសរើសចូលរួមចំនួន ១០០០ នាក់ជារៀងរាល់ឆ្នាំ ដោយសម្រេចទៅលើអ្វីដែលបុគ្គលទាំងនោះ បង្កើតដោយខ្លួនឯង ជាមួយនឹងភាពថ្លៃថ្នូរ និងការជួបប្រទះនូវភាពលំបាកក្នុងជីវិតរស់នៅទៀតផង។




ក្នុងនោះតារាចម្រៀងលោក Ed Sheeran ឈរនៅលំដាប់កំពូលនៃតន្រ្តីករវ័យក្មេងដែលមានជាងគេបំផុតរបស់អង់គ្លេស ដែលមានទ្រព្យសម្បត្តិចំនួន ២០០ លានផោន។ ស្ថិតនៅលើកម្រាលព្រំក្រហមតារាចម្រៀងជនជាតិបារ៉ាដារី Rihanna បានក្លាយជាបុគ្គលមួយដែលកាន់តែមានឥទ្ធិពលខ្លាំងឡើងនៅក្នុងពិភពម៉ូដ ស្របពេលជោគជ័យជាមួយនឹងអាលប៊ុមចម្រៀងចំនួន ៨ ដូចគ្នា។