About Me

header ads

រថយន្តដឹកស៊ីម៉ង់ត៍ក្រុមហ៊ុននាគខៀវពន្លះរថយន្ត សេរីទំនើប RANGROVERខ្ទិចមួយចំហៀង

ភ្នំពេញ៖ រថយន្តសេរីទំនើបមួយគ្រឿងរងការខូចខាតយ៉ាងដំណំខណៈកំពុងតែឆ្លងផ្លូវត្រូវរថយន្តកូរ៉េដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុននាគខៀវបុកពេញទំហឹង។



ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សំបួរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក RANG ROVER ព៍ណខ្មៅពាក់ស្លាកលេខ កម្ពុជា 3456789 បើកបរចេញពីក្នុងបុរីលឹមឈាងហោចំការដូងពីទិសដៅពីលិចទៅកើតបំរុងឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តដឹកស៊ីម៉ងត៏មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៍បៃតងឆ្នូតលឿងពាក់ស្លាកលេខភ្នំពេញ 3C 5310បើកបរពីទិសដៅពីជើងទៅត្បូងបានជ្រុលចង្កូតទៅបុករថយន្តសេរីទំនើបខាងលើពេញទំហឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ។


ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៏ខណ្ឌដង្កោបានចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តទៅ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរងចាំដោះស្រាយគ្នានៅពេលក្រោយ។