About Me

header ads

ស្រវឹងឡើងវង្វេងហើយបើកតុកតុកលឿនដូចហោះបុករថយន្តPriusពីក្រោយខ្ទៀតរថយន្ត១៥ម៉ែត្រតែសំណាងល្អអ្នកបើកតុកតុករងស្រាលនៅក្រុងបាវិត

ខេត្តស្វាយរៀង​៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយស្ទើរតែមិនជឿបើមិនបានឃើញផ្ទាល់ភ្នែកដោយអ្នកបើកបរងាតុកតុកស្រវឹងស្រាជោគបើកតុកតុកលឿនដូចហោះមកបុកពីក្រោយរថយន្តPriusដែលម្ចាស់គេចតអែបចញ្ចើមថ្នល់ចូលហូបបបរពេញទំហឹងខ្ទៀតរថយន្តប្រហែល១៥ម៉ែត្ររងការខូចខាតប៉ែកខាងក្រោយស្ទើរទាំងស្រុងប៉ុន្តែសំណាងល្អអ្នកបើកតុកតុកគ្រាន់តែរងរបួសស្រាលរលាត់ដៃជើងមុខមាត់បន្តិចបន្តួចប៉ុណ្ណោះ។​

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ៈ១០នាទីរសៀលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២០នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង​។​

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក Prius ពណ៌ សណ្តែក​បាយ ពាក់ស្លាកលេខ ភ្នំពេញ 2BF 4217ធ្វើដំណើរពីលិចមកកើតចតរថយន្តរួចចុះទៅហូបបបរដោយចតរថយន្តអែបចញ្ចើមថ្នល់ខាងស្តាំដៃដែលម្ចាស់រថយន្តមានឈ្មោះ ហ៊ូង លីហួត ភេទប្រុស អាយុ 29ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិ 6 សង្កាត់ ទឹកល្អក់​ទី១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​


ប្រភពបានបន្តទៀតថា៖លុះមួយសន្ទុះក្រោយមកស្រាប់តែមានអាតុកតុកធ្វើដំណើរស្របទិសគ្នាពីលិចមកកើតបើកបរក្នុងល្បឿនលឿនក៍រ៉េចង្កូចមកទបុករថយន្តពីក្រោយទាំងកម្រោលខ្ទៀតរថយន្តប្រហែល១៥ម៉ែត្ររងការខូចខូតទាំងស្រុងប៉ែនខាងក្រោយចំណែកតុកតុករងការខូចខាតធ្ងន់ដោយដាច់មួយកំណាត់មុខមើលទៅគួរអោយរន្ធត់។​

ហើយអ្នកបើកបរតុកតុកខាងលើមានឈ្មោះ កើត អូន ភេទប្រុស អាយុ ៥២ឆ្នាំមុខរបររត់តុកតុកមានទីលំនៅភូមិ បាភ្នំ ឃុំ ទង់នាគ ស្រុក បាភ្នំ ខេត្តព្រៃវែងានសភាពស្រវឹងនិយាយលែងដឹងខុសត្រូវហើយ​។​

ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចបានចុះវាស់វែងនិងយកតុកតុកនិងរថយន្តរងគ្រោះព្រមទាំងម្ចាស់ទាំង២នាក់មកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតដើម្បីដោះស្រាយគ្នាតាមច្បាប់។​