About Me

header ads

តារាសម្តែង ឆុំ វត្តី បញ្ចេញវីដេអូ Pre-Wedding ជាផ្លូវការ ដោយបង្ហាញពីនិស្ស័យស្នេហ៍ឆ្លងសម័យកាល

តារាសម្តែងស្រីរូបស្រស់ ឆុំ វត្តី បានបង្ហាញវីដេអូ Pre-Wedding ជាផ្លូវការហើយ ជាមួយនឹងគូស្នេហ៍លោក រិទ្ធិ ហួររក្សា ដោយបានបង្ហាញពីសាច់រឿងស្នេហារបស់អ្នកទាំងពីរឱ្យកាន់ដៃគ្នាឈានដល់ថ្ងៃអាពាហ៍ពិពាហ៍ទៀតផង។ ប្រវិត្តស្នេហ៍ដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកទាំងពីរ បានចងក្រងជាសាច់រឿងស្នេហាឆ្លងសម័យកាល នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលឆ្លុះបញ្ចាំងពីនិស្ស័យស្នេហ៍ដែលបណ្តាលឱ្យអ្នកទាំងពីរបានជួបគ្នាក្នុងពេលបច្ចុប្បន្ននេះ។




លោក រិទ្ធិ ហួររក្សា ត្រូវបានមហាជនស្គាល់ថាជាអ្នកដឹកនាំរឿងរូបសង្ហាម្នាក់ ដែលបានធ្លាក់ក្នុងអន្លង់ស្នេហ៍លើស្រីស្រស់ប៉ិនប្រសព្វ គឺតារាសម្តែង ឆុំ វត្តី។ ផ្លាស់ប្តូរពីក្រុមការងារ ក្លាយមកជាគូជីវិត ដែលត្រូវរួមសុខរួមទុក្ខ ក្នុងដំណើរឆ្ពោះទៅផ្លូវជីវិតតែមួយ ក្រោយពីអ្នកទាំងពីរបានផ្តើមនូវចំណងស្នេហ៍ជាមួយគ្នា រយៈពេល ៣ ឆ្នាំ។




គួរបញ្ជាក់ថា តារាសម្តែង ឆុំ វត្តី និងលោក រិទ្ធិ ហួររក្សា បានសម្រេចចិត្តរៀបចំពិធីមង្គលជ័យកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០ ដែលមានចាស់ទុំទាំងសងខាង សាច់ញាតិ និងភ្ញៀវមួយចំនួន ជាសាក្សីប៉ុណ្ណោះ ដោយពុំមានការទទួលភ្ញៀវពិសារអាហារពេលល្ងាចនោះទេ។  លោក រិទ្ធិ ហួររក្សា និងតារាសម្តែង ឆុំ វត្តី នឹងរៀបចំពិធីកាត់ចំណងដៃទទួលភ្ញៀវតាមក្រោយ បន្ទាប់ពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ បានស្ងប់ស្បើយនៅកម្ពុជាជាមុនសិន។

ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ Vathtey Chhom