About Me

header ads

បង្ហាញមុខតារាល្បីៗទូទាំងអាស៊ី ដែលត្រៀមចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តីមានឈ្មោះថា “One Love Asia Concert” ដើម្បីប្រមូលថវិកាជួយដល់កុមារនៅអាស៊ី

UNICEF យូនីសេហ្វ មូលនិធិសង្គ្រោះបន្ទាន់សម្រាប់កុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានកំពុងរៀបចំព្រឹត្តិការណ៍ការប្រគុំតន្រ្តីផ្សាយផ្ទាល់មួយ ដោយបានអញ្ជើញសិល្បករ សិល្បការិនីល្បីៗទូទាំងអាស៊ីច្រើនជាង ៥០ រូប មកចូលរួមផងដែរ។




ក្នុងនោះ One Love Asia Concert បានបង្ហាញឈ្មោះវត្តមានតារាចម្រៀងកូរ៉េលោក Siwon នៅក្នុងក្រុម Super Junior Eunji នៅក្រុម Apink តារាជប៉ុនលោក អាគីរ៉ា ក្រុមចម្រៀង AKB48 ក្រុមរាំជប៉ុន Ballistik Boyz ជាដើម។ តារាដែលចូលរួម នឹងប្រមូលថវិកាជួយដល់កុមារអាស៊ីដែលកំពុងត្រូវបានរំលោភបំពាន កុមារក្រីក្រដោយសាររងគ្រោះមហន្តរាយធម្មជាតិ ការកេងប្រវ័ញ្ច កុមារត្រូវបានគេរើសអើង និងកុមារដែលកំពុងរងគ្រោះដោយជម្ងឺកូវីដ១៩។



One Love Asia នឹងបង្រួបបង្រួមសេចក្តីស្រឡាញ់ និងការគាំទ្ររបស់ប្រជាជននៅទូទាំងពិភពលោក សម្រាប់ជាប្រយោជន៍ដល់គម្រោងសុខភាពរបស់យូនីសេហ្វទៅកាន់កុមារងាយរងគ្រោះ។
តារាទាំងអស់ នឹងត្រៀមបង្ហាញក្បាច់រាំ បកស្រាយចម្រៀង និងបង្ហាញសារជាវីដេអូនៅក្នុង One Love Asia ។ គួរបញ្ជាក់ថា ការប្រគុំតន្រ្តីនេះ នឹងត្រូវបានចេញផ្សាយនៅក្នុងបណ្តាញយូធ្យូបផ្លូវការរបស់យូនីសេហ្វ នៅថ្ងៃទី ២៧ ខែឧសភា វេលាម៉ោង ៩ យប់ ម៉ោងនៅប្រទេសកូរ៉េ និងម៉ោង ៨ យប់ ម៉ោងនៅប្រទេសហុងកុង។

ប្រែសម្រួលពីៈ Koreaboo