About Me

header ads

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនជប៉ុនមីនេបៀមីតស្ស៊ុមិផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនជប៉ុនមីនេបៀមីតស្ស៊ុមិផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED ចូលជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលប្រជុំ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED និងសហការី ចូលជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ នៅខេត្តស្វាយរៀង។


ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីគម្រោងដែលក្រុមហ៊ុនគ្រោងនឹងធ្វើការវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តស្វាយរៀង។


មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្ដមអភិបាលខេត្តបានថ្លែងនូវការអរគុណ ចំពោះតំណាងក្រុមហ៊ុន ជប៉ុនមីនេបៀ ដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ គឺជាការចូលរួមចំណែកកាត់បន្ថយទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមចំណែកលើការកម្ពស់សោភ័ណ្ឌភាពនៅក្នុងខេត្តស្របទៅតាមសម័យកាលបច្ចុប្បន្ន។


ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រនឹងសហការផ្តល់ ឪកាសអោយក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គងភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តស្វាយរៀង ដែលនឹងរៀបចំឡេីងនាពេលខាងមុខនេះ។