បទចម្រៀងថ្មីរបស់តារាចម្រៀង IU ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាសំបុត្រមួយផ្ញើទៅកាន់មិត្តភក្តិ ២ រូប ដែលបានទទួលមរណភាពយ៉ាងសោកសៅ

បទចម្រៀងថ្មីដែលជាស្នាដៃផលិតរបស់កំលោះសង្ហាលោក Suga នៅក្នុងក្រុម BTS សហការជាមួយតារាចម្រៀងកញ្ញា អាយយូ បានបង្ហាញចេញជាផ្លូវការហើយនៅក្នុងឆាណែលយូធូបរបស់ផលិត EDAM បទចម្រៀងដែលមានចំណងជើងថា Eight មានន័យថាលេខ៨ ជារសជាតិថ្មីមួយដែលសរសេរចេញពីទស្សននៃរឿងរ៉ាវជុំវិញរបស់តារាចម្រៀងវ័យ ២៨ ឆ្នាំ កញ្ញា អាយយួ ដែលបានធ្វើដំណើរឆ្លងកាត់ការចងចាំរបស់នាង។




បន្ទាប់ពីបានទស្សនារួច អ្នកគាំទ្រជឿជាក់ថា បទលេខ“ ប្រាំបី” នេះ អាចជាសំបុត្រមួយផ្ញើទៅកាន់មិត្តចុងក្រោយរបស់នាង គឺលោក Jonghyun តារាចម្រៀងនៅក្នុងក្រុម SHINee  បានស្លាប់នៅឆ្នាំ ២០១៧ និងស្រីស្អាត Sulli ដែលបានធ្វើអត្តឃាតនៅឆ្នាំ ២០១៩ កន្លងទៅនេះ។ វីដេអូចម្រៀងដ៏មានអត្ថន័យមួយនេះ ជាស្នាដៃដែលអ្នកគាំទ្រទន្ទឹងរង់ចាំបំផុត ចាប់តាំងពីផលិតកម្ម EDAM ប្រកាសជាផ្លូវការកាលពីចុងខែមេសា ថាជាស្នាដៃពិសេសរបស់ IU និង Suga ធ្វើរួមគ្នា។

ប្រភពវីដេអូពីយូធូបឆាណែលៈ 1theK (원더케이)   ប្រែសម្រួលពីៈ Koreaboo