About Me

header ads

រថយន្តម៉ាក Ford បើកបត់ឆ្វេងទៅបុកម៉ូតូម៉ាក វ៉េវ ជាប់ពីក្រោមរងការខូចខារយ៉ាងដំណំ

ភ្នំពេញ ៖ យុវជនជាជាងដែកម្នាក់គ្រាន់តែរលាត់ដៃជើងចេញឈាមរងរបួសស្រាល ខណៈដែលរូបគេជិះម៉ូតូម៉ាកវ៉េវ មួយគ្រឿង តាមផ្លូវ ហើយត្រូវរថយន្តម៉ាក Ford មួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្នបើកបត់ឆ្វេងមកបុកម៉ូតូជាប់ខាងក្រោម បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចភ្លើងស្តុបព្រឹទ្ធសភាកែងផ្លូវលេខ ៦៣(ផ្លូវម៉ៅសេទុង កែង ផ្លូវលេខ ៦៣) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។




តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ ជួប មករា អាយុ ១៨ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។មុនពេលកើតហេតុ យុវជនជាងដែករងគ្រោះជិះម៉ូតូម៉ាន វ៉េវ ព៌ណខ្មៅ ពាក់ ស្លាកលេខស្វាយរៀង ១B-៤៨០៩ តែម្នាក់ឯងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែ មានរថយន្តម៉ាក Ford ព៌ណសពាក់ស្លាកលេខភ្នំពេញ២AT-៩១២៩ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច បត់ ឆ្វេងដោយខ្វះការប្រុងប្រយ័ត្នមកបុកម៉ូតូជាប់ខាងក្រោយរងការខូចខាតយ៉ាងដំណំ និង មនុស្សគ្រាន់តែរលាត់ដៃ ជើងចេញ ឈាមរងរបួសស្រាលប៉ុណ្ណោះ។



ក្រោយពេលកតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរកខុសត្រូវនិងយកទាំង រថយន្តម៉ាក Ford បង្ករ និង ម៉ូតូម៉ាកវ៉េវរងគ្រោះ ទៅទុកលើចិញ្ចើមផ្លូវដើម្បីធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្ត យល់ព្រមយកម៉ូតូទៅធ្វើការជួសជុលអោយ និង បញ្ចប់រឿងភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។