About Me

header ads

ខ្សែភាពយន្តឧក្រិដ្ឋកម្មភ័យរន្ធត់រឿង 'Extracurricular' ទទួលបានចំណាត់ថ្នាក់កំពូលជាភាពយន្តកំពុងពេញនិយមបំផុតរបស់ Netflix

'Extracurricular' ជាខ្សែភាពយន្តបែបភ័យរន្ធត់មួយរបស់ Netflix ដែលកំពុងទទួលបានចំណាត់ថ្នាក់កំពូលជាភាពយន្តកំពុងពេញនិយមបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីបានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែមេសា កន្លងទៅ។ ខ្សែភាពយន្តនេះ ត្រូវបានទទូលការគាំទ្រចំពោះសាច់រឿងឧក្រិដ្ឋកម្មដ៏គួរឱ្យចាប់អារម្មណ៍ បូករួមទាំងការសម្តែងរបស់តួអង្គនីមួយៗ បានធ្វើឱ្យមានប្រជាប្រិយភាពខ្ពស់ទាក់ទាញអ្នកទស្សនាជាច្រើន។




'Extracurricular' ជាខ្សែភាពយន្តនិយាយអំពីសិស្សវិទ្យាល័យគំរូម្នាក់ ដែលបានប្រឡូកក្នុងពិភពនៃឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ស្របពេលដែលជីវិតរបស់ខ្លួនបានធ្លាក់ដល់សូន្យ នៅខណៈមួយដែលមិត្តរួមថ្នាក់ម្នាក់ ក៏បានចាប់អារម្មណ៍ នឹងដឹងពីអាថ៌កំបាំងរបស់គាត់។



ភាពយន្តល្បីមួយនេះ មានចំនួន ១០ ភាគ ដែលលោកអ្នកអាចទស្សនា និងស្វែងយល់ជាមួយនឹងសាច់រឿងរបស់តារាសម្តែងរូបសង្ហាលោក Kim Donghee សម្តែងជា Oh Ji-soo ស្រីស្អាត កញ្ញា Jung Dabin សម្តែងជា Seo Min-hee  រួមទាំងតារាសម្តែងជាច្រើនរូបទៀត។
ប្រភពវីដេអូពីយូធូបឆាណែលៈ Netflix Asia