About Me

header ads

ប្រពៃណាស់! មាស សុខសោភា បវិច្ចាគថវិកា ១០០០ ដុល្លារ ទៅកាន់គម្រោងអភិរក្សសត្វដំរី EVP បន្ថែមនៅឆ្នាំនេះ

តារាចម្រៀង មាន សុខសោភា បានក្លាយជាបុគ្គលមួយដែលមហាជនរមែងស្ងើចសរសើរចំពោះការចួលរួមចំណែកក្នុងកម្មវិធីសប្បុរធម៌នានានៅកម្ពុជា ក៏ដូចជាបានចូលរួមក្នុងកិច្ចការពារ អភិរក្សសត្វព្រៃ និងការថែរក្សាបរិស្ថានព្រៃឈើជាដើម។



នៅឆ្នាំនេះដូចគ្នា ដោយសារតែស្ថានភាពដ៏លំបាកនៃពិភពលោកដែលកំពុងប្រឈមជាមួយការរីករាលដាលនៃជំងឺកូវីដ១៩ គម្រោងអភិរក្សសត្វដំរីនៅកម្ពុជា ដែលហៅកាត់ថា EVP (Elephant Valley Project) ក៏ប្រឈមជាមួយការបាត់បង់ចំណូល ព្រោះបាត់បង់នូវភ្ញៀវទេសចរផងដែរ។ ក្នុងនោះតារាចម្រៀងក្នុងដូងចិត្តមហាជនរូបនេះ បានចូលរួមឧបត្ថម្ភជាថវិកាចំនួន $1000 ទៅកាន់គម្រោងអភិរក្សសត្វដំរី EVP ដើម្បីជាការចូលរួមអភិរក្សសត្វដំរីកម្ពុជា ដែលជាសត្វសកម្ម និងសក្កិសទ្ធិមួយ នាំមកនៅសេចក្ដីសុខត្រជាក់ត្រជុំ និងជ័យជំនះនៅក្នុងជំនឿសង្គមខ្មែរសម័យមុន។ នេះបើតាមការរៀបរាប់របស់តារាចម្រៀង មាស សុខសោភា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង។




ថរិការសប្បុរសនោះ មាស សុខសោភា បញ្ជាក់ថាជាទឹកប្រាក់ពីមូលនិធិបេះដូង មាស សុខសោ ដែលទទួលបានបន្ថែមពីបងប្អូននៅប្រទេសកាណាដា និងសប្បុរសជនផ្សេងៗទៀតដែលបានឧបត្ថម្ភតាមរយៈមូលនិធិនេះ។