អ្នកគាំទ្រជាច្រើន កំពុងរង់ចាំមើលការវិលត្រឡប់មកវិញរបស់ សួនកម្សាន្ត Disneyland ដ៏ធំនៅកាលីហ្វ័រញ៉ា ក្រោយបិទទ្វារអស់មួយរយៈធំ

ប្រិយមិត្តមហាជនប្រាកដជាបានដឹងហើយថា សួនកម្សាន្ត Disneyland ដ៏ធំនៅកាលីហ្វ័រញ៉ា បានប្រកាសបិទទ្វារអស់មួយរយៈធំមកហើយ បន្ទាប់ពីមានជំងឺឆ្លងកូវីដ១៩។ មកទល់ពេលនេះ អ្នកគាំទ្រឧទ្យានជាច្រើន កំពុងឃ្លាំមើលដើម្បីដឹងពីរបៀបដែលក្រុមហ៊ុន Walt Disney នឹងប្រែក្លាយសួនកំសាន្តរបស់ខ្លួនយ៉ាងណាវិញ ពីសួនដែលធ្លាប់រកបានចំណូលខ្ពស់រាប់លានដុល្លារ ក្នុងទឹកដីប្រមាណ ៤០ ហិចតា ដែលកំពុងរងផលប៉ះពាល់ដោយសារវីរុសកូវីដ១៩។




លោក Phil Hettema ស្ថាបនិកនិងជាអ្នករចនាប្លង់នៃឧបករណ៍ជិះកម្សាន្តក្នុងឧទ្យាននោះ បានមានប្រសាសន៍ថា“ នេះគឺជាការប្រកួតប្រជែង និងជាការបាត់បង់ចំណូលមួយដ៏ធំបំផុតដែលឧស្សាហកម្មនេះមិនធ្លាប់ជួបប្រទះ” ។



ក្រុមហ៊ុន Disney ក៏មិនបានប្រកាសពីផែនការនៃការបើកសួនកម្សាន្តនេះឡើងវិញនៅឡើយទេ។
គួរបញ្ជាក់ថា សួនកម្សាន្ត Disneyland នៅរដ្ឋកាលីហ្វ័រញ៉ានេះ ធ្លាប់ទទួលបានចំនួនអ្នកចូលទស្សនាជាង ១៩ លាននាក់ កាលពីឆ្នាំ២០១៨។ និងជាប់លំដាប់ថ្នាក់លេខ២ នៅលើពិភពលោក ក្នុងចំណោមសួនកម្សាន្តយក្សធំៗផ្សេងទៀត។