About Me

header ads

តារាល្បីៗរូមមាន BTS, Lady Gaga នឹងមានវត្តមាននៅក្នុងកម្មវិធីថ្មីរបស់ YouTube ដែលមានការចូលរួមពីអតីតប្រធានាធិបតីអាមេរិកលោក Barack Obama

កម្មវិធីថ្មីមួយរបស់ YouTube ដែលមានឈ្មោះថា Dear Class of 2020 នឹងត្រៀមផ្សាយផ្ទាល់នៅខែមិថុនាខាងមុខនេះ ក្រោមវត្តមានរបស់ក្រុមចម្រៀងកូរ៉េ BTS  តារាចម្រៀង Lady Gagaការចូលរួមពីសំណាក់អតីតប្រធានាធិបតីអាមេរិកលោក Barack Obama និងលោកស្រី Michelle Obama រួមទាំងបុគ្គលល្បីៗនៅលើពិភពលោកជាច្រើនរូបទៀត។



គេហទំព័រយូធូប បានប្រកាសកាលពីថ្ងៃអង្គារទី៥ ខែឧសភា ថា “ថ្នាក់ជាទីស្រលាញ់ឆ្នាំ២០២០ នេះ” ជាពិធីអបអរសាទរមួយ សម្រាប់ផ្តល់កិត្តិយសដល់សិស្សវិទ្យាល័យ និងមហាវិទ្យាល័យ ដែលពិធីបញ្ចប់ការសិក្សារបស់ពួកគេ ត្រូវបានលុបចោល ដោយសារការឆ្លងរាលដាលនៃវីរុសរាតត្បាតកូវីដ១៩។
ព្រឹត្តិការណ៍ផ្សាយផ្ទាល់ដែលមានរយៈពេលជាច្រើនម៉ោងនេះ នឹងចាក់បញ្ចាំងនៅថ្ងៃទី ៦ ខែមិថុនា នៅលើឆាណែលយូធូប ឈ្មោះថា YouTube Original



លោក Susanne Daniel ប្រធានមាតិកាសកលសម្រាប់យូធូប បានបញ្ជាក់ថា ការបញ្ចប់ការសិក្សា ជាប្រពៃណីមួយដែលនិស្សិតគ្រប់រូប និងក្រុមគ្រួសារទន្ទឹងរង់ចាំក្នុងការមកដល់។ ដោយស្ថានភាពពិភពលោកទាំងមូលកំពុងមានបញ្ហាបែបនេះ យូធួប ក៏បានផ្តល់ឱ្យនូវការអបអរ តាមរយៈការអញ្ជើញវាគ្មិនកិត្តិយស ធ្វើពិធីថ្លែងសុន្ទរកថា និងមានការសម្តែងពីសិល្បករល្បីៗ ក្នុងអត្ថន័យលើកទឹកចិត្តដល់និស្សិតដែលបានខិតខំប្រឹងប្រែងសិក្សារយៈពេលកន្លងមក។