About Me

header ads

ក្រសួងអប់រំ យុវជននិងកីឡា ពុំទាន់អនុញ្ញាតឱ្យមានការប្រកួតលីគ ដំណើរការក្លឹបហាត់ប្រាណ និងការប្រមូលផ្តុំហ្វឹកហាត់ក្រុមអត្តពលិក

ក្នុងស្មារតីដើម្បីបង្ការការពារទប់ស្តាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលជារលកនៃការឆ្លងលើកទី២ ទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បបានជាសះស្បើយ និងមានករណីឆ្លងទៀតក្តី ប៉ុន្តែជំងឺដ៍សាហាវនេះនៅតែជាក្តីបារម្មណ៍នោះ ក្រសួងអប់រំយុវជន និងកីឡា បានជូនដំណឹងដល់សហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់បន្តបង្ការ និងទប់ស្តាត់ជំងឺកូវីដ១៩ ដែលមានខ្លឹមសារនៃលិខិតដូចជា៖

ក្រសួងអប់រំយុវជន និងកីឡាមានកិត្តិយសគោរពជម្រាបជូន សម្តេច ឯកឧត្តម លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់ មេត្តាជ្រាបថា៖ ផ្អែកតាមស្មារតីលិខិតរបស់ក្រសួងអប់រំយុវជន និងកីឡាស្តីពីការពន្យាពេលគ្រឹះស្ថានសិក្សា និង ផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាលស្តីអំពីស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជាមានភាពល្អប្រសើរក្នុងរយៈពេលមួយខែកន្លងមក ពុំមានចម្លងថ្មី ហើយអ្នកឆ្លងចំនួន១២២នាក់បានជាសះស្បើយទាំងអស់ ពុំមានអ្នកស្លាប់ ប៉ុន្តែតាមការវាយតម្លៃស្ថានភាពកូវីដ១៩ នៅតែមានហានិភ័យខ្ពស់នៅឡើយដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត នឹងអាចមានរលកឆ្លងជាថ្មីនៅជុំទីពីរ ក្រសួងអប់រំយុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖



១. រក្សាគន្លាតសង្គម និង ពង្រឹងវិធានការទប់ស្តាត់ និងប្រឆាំងជំងឺកូវីដ១៩ ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅឲ្យស្របទៅតាមសភាពធម្មតាបែបគន្លងថ្មី ដូចជាអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ និងវាសកំដៅ ដើម្បីរក្សាសុខភាពឲ្យបានល្អប្រសើរ
២. ពុំទាន់អនុញ្ញាតឲ្យកីឡាករការិនីហាត់ហ្វឹកហ្វឺន
៣. ពុំទាន់អនុញ្ញាតឲ្យដំណើរការក្លិបហាត់ប្រាណ
៤. ពុំទាន់អនុញ្ញាតឲ្យមានការប្រកួតលីគ
៥. ត្រូវរងចាំសេចក្តីប្រកាសផ្លូវការរបស់រដ្ឋាភិបាលស្តីពីការអនុញ្ញាតឲ្យដំណើរការងារប្រក្រតីឡើងវិញ។
ក្រសួងអប់រំយុវជន និងកីឡាសង្ឈឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានសហព័ន្ធ និងក្លិបហាត់ប្រាណទាំង មេត្តាយោគយល់ចូលរួមសហការការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់។