About Me

header ads

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០៦នាក់ ​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន


ស្វាយរៀង៖ រសៀលថ្ងៃពុធ ទី១៣  ខែឧសភា​  ឆ្នាំ២០២០  សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង  បានបញ្ជូនជនសង្ស័យចំនួន​ ០៦នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីល្បែងស៊ីសង​ (ជល់មាន់) ករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងការអនុវត្តន៍ដីការ។

ហើយនៅវេលាម៉ោង១០:២០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០  កម្លាំងកងរាជអាវុធហត្ថ​ដឹកនាំដោយលោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង​ និងដឹកនាំសម្របសម្រួលដោយលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង​ បានចុះបង្រ្កាបទីតាំងប្រព្រឹត្តល្បែងស៊ីសង​ (ជល់មាន់) ករណីរក្សាទុក​ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងការអនុវត្តន៏ដីកា ដែលស្ថិតនៅចំណុចបន្ទប់ជួលភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។​

ក្នុងនោះសមត្ថកិច្ចយើងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់៖

១.ឈ្មោះ លឹម តឿ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (មានដីកាបង្គាប់ឱ្យចាប់ខ្លួន- ឃុំខ្លួន)។

២.ឈ្មោះ ជៀស សុផល ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (មានដីកាបង្គាប់ឱ្យចាប់ខ្លួន- ឃុំខ្លួន)។

៣.ឈ្មោះ ច្រឹង ដាវី ភេទប្រុស អាយុ​ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៤.ឈ្មោះ សំ នី ភេទប្រុស អាយុ​ ៣១ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៥.ឈ្មោះ រស់ ធី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

៦.ឈ្មោះ ម៉ៅ សុជាតិ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកវត្ថុតាងសមត្ថកិច្ចយើងដកហូតបានរួមមាន៖

១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៤ កញ្ចប់

២.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង

៣.ទូសព្ទដៃចំនួន ០៧ គ្រឿង

៤.ម៉ូតូចំនួន​ ០១គ្រឿង

៥.ម៉ាស៊ីនសម្រាប់ផ្ទុកឯកសារកាមេរ៉ាសុវត្តិភាពចំនួន ០១ គ្រឿង

៦.ទូរដែកសុវត្ថិភាពចំនួន ០១ គ្រឿង

៧.មាន់ចំនួន ៤៧ ក្បាល

៨.ទ្រុងមាន់ចំនួន ៦៦ ទ្រុង

៩.ថងសម្រាប់វេចខ្ចប់គ្រឿងញៀនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ស្វាយរៀងចាត់ការតាមនីតិវិធីច្បាប់៕