About Me

header ads

ការផាកពិន័យចំពោះម៉ូតូ ៧ចំណុច រថយន្ត ៩ចំណុច ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អ ន ក្រ បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០

កំពង់ឆ្នាំង:
ស្នងការរងទទួលបន្ទុកចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី កេតយ៉ុង បានបញ្ជាក់អោយដឹងថា ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អ ន ក្រ បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ មានការអនុវត្តលើម៉ូតូចំនួន ៧ ចំណុច ចំណែករថយន្ត ៩ ចំណុច។



លោកស្នងការរងនគបាលបានបញ្ជាក់អោយដឹងពីគោលបំណង ក្នុងការទប់ស្កាត់និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍(ស្លាប់ របួស ខូចខាតទ្រព្យសម្បត្ដិសាធារណៈ) រក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ (បញ្ចៀសការកកស្ទះលើកកម្ពស់កិត្យានុភាពជាតិ)នៅក្នុងឆ្នាំ ២០១៩ ចំនួនគ្រោះថ្នាក់ចរាចរណ៍កើនឡើងយ៉ាងគំហុក ៨៥៤លើក ស្មើ២៦% ចំនួនអ្នកស្លាប់កើន ២២០នាក់ ស្មើនឹង ១២ % ចំនួនអ្នករបួសកើន ១៣៧១នាក់ ស្មើ ២៩% ។


ការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំពោះករណី ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាការត្រួតពិនិត្យរដ្ឋបាលយានយន្តនោះទេ  គោលដៅដែលត្រួតពិនិត្យមានជាង ៥០០ នឹងកងកម្លាំងនគរបាល ត្រួតពិនិត្យជិត ៤០០០ នាក់នៅទូទាំងប្រទេស។ អនុវត្តនូវអនុក្រឹត្យ ៣៩ថ្មីនេះ ផ្ដោតលើចំពោះយានយន្ត ដែលបានប្រព្រឹត្តជាករណីល្មើស ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាការត្រួតពិនិត្យទូទៅដូចជាការពិនិត្យរដ្ឋបាលនោះទេ ។


១-ករណីល្មើសចំពោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្តសណ្ដោងរ៉ឺម៉ក និងម៉ូតូកង់បួន ដែលមាន៧ចំណុច (មិនពាក់មួកសុវត្ថិភាព/មិនគោរពភ្លើងនិងផ្លាកសញ្ញាចរាចរណ៍/ល្មើសក្នុងការបត់ការវ៉ាជែង/ការដឹកលើសចំណុះ/ស្រវឹង/គ្មានស្លាកលេខ/ទូរស័ព្ទពេលបើកបរ និយាយបានតែប្រើខ្សែសំឡេង/)។
២-ចំពោះយានយន្តធុនស្រាល និងរថយន្តធុនធ្ងន់ មាន៩ចំណុច (ល្មើសល្បឿន/ស្រវឹង/បណ្ណបើកបរ/មិនគោរពភ្លើងនិងផ្លាកសញ្ញាចរាចរណ៍/ល្មើសក្នុងការបត់ ការវ៉ាជែង/មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព/ការដឹកលើសចំណុះ/គ្មានផ្លាកលេខ/ទូរស័ព្ទពេលបើកបរនិយាយបានតែប្រើខ្សែសំឡេង)។


លោកស្នងការរងនគបាលចរាចព្រោះឧត្តមសេនីយ៍ត្រី មេតយ៉ុង បានធ្វើការអំពាវនាវ ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់សូមចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដោយស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃផងដែរ ៕