About Me

header ads

សត្វពស់ថ្លាន់មួយក្បាលត្រូវប្រជាពលរដ្ឋប្រទះឃើញកំពុងក្រាបពងនៅក្នុងព្រៃដួលរលំ មេឃុំឆ្នុកទ្រូ

កំពង់ឆ្នាំង៖ សត្វពស់ថ្លាន់មួយក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញកុំពង់ក្រាបពងនៅក្នុងព្រៃក្រោមដើមឈើដួលរលំមួយកន្លែងនិងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានខណះដែលសត្វល្មួនមួយក្បាលនេះកំពង់រងការបាត់បង់ផងដែរ ។

 ការប្រទះឃើញសត្វពស់ថ្លាន់មួយក្បាលខាងលើដែលកំពង់ក្រាបពងខាងលើនេះនៅវេលារសៀលថ្ងៃទី 23 ខែឧសភាឆ្នាំ 2020 នៅ ក្នុងព្រៃលិចទឹកមួយកន្លែង ចំណុចខាងក្រោយវត្តយុគន្ធរ ដែលស្ថិតក្នុងភូមិយុគន្ធ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងខណៈដែលពស់ថ្លាន់ដ៏ធំមួយក្បាលនេះកំពុងសំងំក្រាបពងក្នុងព្រៃក្រោមដើមឈើរលំកន្លែង ។

 មេឃុំ ឆ្នុកទ្រូ លោក សាំងគឹមស៊ន រួមនិងមន្ត្រីបរិស្ថាន និងអាជ្ញាធរភូមិឃុំជាច្រើននាក់ បានចុះទៅពិនិត្យមើល និងចាត់ វិធានការដោយការពារសត្វដ៍កម្រដែលជិតផុតពូជនេះនិងខ្លាចក្រែងមានមានក្រុមជនខិលខូចលបចូលលួចចាប់យកទៅដើម្បីជាប្រយោជន៍ផ្សេងៗផ្ទាល់ខ្លួនផងដែរ ។               
តាមការបញ្ជាក់ពីមេឃុំឆ្នុកទ្រូ លោក សាំងគឹមស៊ន ស្រុកបរិបូណ៌ បានឲ្យដឹងតាមរយះទូរសព្ទនៅថ្ងៃទី២៦ឧសភា២០២០នេះថាសត្វពស់ថ្លាន់ដែលប្រជាជនកំពុងតែសំងំក្រាបពងនៅក្នុងព្រៃលិចទឹកក្រោមដើមឈើរលំ នេះមានទម្ងន់ប្រមាណជាង១៥ទៅ២០ គីឡូក្រាម និងមានពងពស់ថ្លាន់យ៉ាងច្រើនដែលកំពុងតែត្រូវបានមេពស់ថ្លាន់កុំពង់ក្រាបពងផងដែរ ។

លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់អោយដឹងទៀតថាដើម្បីចូលរួមការពារនិងអភិរក្សសត្វពស់ថ្លាន់ដែលកំពង់រងការជិតផុតពូជខាងលើនេះរូបលោកជាមួយមន្ត្រីបរិស្ថានផងនោះបានចំណាយថវិកាផ្ទាល់ខ្លួនចំនួន 55 ម៉ឺនរៀលទៅឲ្យប្រជាពលរដ្ឋម្នាក់ឈ្មោះ អូន ដើម្បីឲ្យនៅដេកយាមការពារក្នងរយៈពេលពេញ ១ខែ គឺសមល្មមដែលអាចពង ពស់ថ្លាន់ខាងលើនេះវាញាស់ ហើយកូនពសើថ្លាន់មានលទ្ឋភាព វារចេញពីកន្លែងកើតហេតុនេះ ទៅរកព្រៃនិងទន្លេដែលអាចើគេចផុតពីមនុស្សចាប់យកផងដែរ ។ 

ប្រជាពលរដ្ឋដែលបានប្រទះឃើញនិងសត្វពស់ថ្លាន់ខាងលើបានថតផ្តិតយករូបភាពដោយផ្ទាល់ បាននិយាយថាពស់ថ្លាន់នេះមិនធំមិនធម្មតាទេគ្រាន់តែក្បាលវាធំមិនធម្មតានិងមានទម្ងន់ប្រមាណជាង 20 គីឡូក្រាម និងមានប្រវែងប្រមាណពី ៥ ទៅ ៦ ម៉ែត្រទៀតផង។

សូមបញ្ជាក់ផងដែរថាកន្លងមកសត្វពស់ថ្លាន់និងសត្វអណ្តើកត្រូវបានសមត្ថកិច្ចបង្ក្រាបបានពីក្រុមឈ្មួញនិងនៅតាមបណ្តាលហាងនានាក្នុងក្រុងភ្នំពេញនិងតាមបណ្តាលខេត្តផ្សេងៗយកមកលែងនៅព្រៃបឹងក្នុងតំបន់អភិរក្សមួយកន្លែងក្នុងខេត្តកំពង់ឆ្នាំងផងដែរ ។

ក្នុងនោះសមត្ថកិច្ចតែងតែធ្វើការធ៊អំពានាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមអភិរក្សសត្វកម្រដែលជិតផុតពូជនេះផង ៕

ដោយ សុក្ខារិន