About Me

header ads

កុំចេះតែហ៊ាន!ជិះម៉ូតូឌុបគ្នាមកលួចកាច់កញ្ចក់រថយន្តប្រជាពលរដ្ឋឃើញទាន់ដេញចាប់បានម្នាក់រត់រួចម្នាក់

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានជាប្រជាពលរដ្ឋឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចក្រោយពីជិះម៉ូតូ១គ្រឿងឌុបគ្នាមកធ្វេីសកម្មភាពកាច់កញ្ចក់រថយន្តម្ចាស់ហាងដែលចតនៅមុខហាង(54ល្ងាចស្រស់)​ បង្កឲ្យមានការភ្ញាក់ផ្អើការពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០​ ស្ថិតនៅតាមបណ្តោយ ផ្លូវ១៧៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ។



ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ  នេត សាគុន ភេទប្រុស​ អាយុ 38 ឆ្នាំ មុខរបរនិងស្នាក់នៅពិតប្រាកដ និងធ្លាប់ជាប់ពន្ធនាគារទើបតែចេញ។​     បេីតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា​មុនពេលកើតហេតុ​ រូបគាត់បានអង្គុយមុខហាងកើតហេតុខាងលើស្រាប់តែលឺលំឡេងអ្វីម្យ៉ាងស្រាប់តែរូបគាត់រកមេីលក៍ឃេីញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត(TUNDRA)ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AZ-0454 របស់ម្ចាស់ហាងដែលចតនៅទល់មុខហាងជាប់របងសាលាសុីសុវត្តិ  គ្រាន់ឃេីញក៍បានដេញជនសង្ស័យរហូតដល់ផ្លូវ១៧២កែងនិងផ្លូវព្រះនរោត្ដម​ ទេីបចាប់ជនសង្ស័យបានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់បន្ទាប់មកក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅយក។




បច្ចុប្បន្ននេះជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣កំពុងសួរនាំនិងកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ចាត់ការបន្តតាមនិតិវិធីច្បាប់៕