About Me

header ads

លើកនេះរឿងធំហើយ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជាព្យួរមន្ត្រី៤នាក់មួយជីវិត!

លើកនេះរឿងធំហើយ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជាព្យួរមន្ត្រី៤នាក់មួយជីវិត! 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា សហព័ន្ធសម្រេចព្យួរការងារមន្ត្រីរបស់ខ្លួនចំនួន៤នាក់ និងហាមមិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត។ ការសម្រេចមួយនេះធ្វើឡើងក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរកឃើញកំហុសរបស់មន្ត្រីទាំង៤នាក់នោះទាក់ទងនឹងការគប់គិតគ្នាកេងប្រវ័ញ្ចប្រាក់ឧបត្ថមរបស់សហព័ន្ធដែលទទួលបានពីក្រុមហ៊ុនស្រាបៀុមួយក្នុងការរៀបចំកម្មវិធីបាល់ទាត់ក្នុងសាល់ តាំងពីឆ្នាំ២០១៣ម្ល៉េះ។


យ៉ាងណាមិញ តាមការបញ្ជាក់ពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅក្នុងសន្និសីទសារព័ត៌មានបានឲ្យដឹងថា ការកិបកេងប្រាក់នេះមិនមែនធ្វើឡើងជារៀងរាល់ឆ្នាំទេ គ្រាន់តែសកម្មភាពកិបកេងនេះកើតមានតាំងពីឆ្នាំ២០១៣មកដល់ឆ្នាំ២០១៩ ហើយចំនួនទឹកប្រាក់ដែលសហព័ន្ធបាត់បង់ពីការកិបកេងនោះមានចំនួនប្រមាណជាង៥ម៉ឺនដុល្លារអាមេរិក ស្មើ៣០%នៃចំនួនទឹកប្រាក់សរុប។ នេះជាអំពើដ៏ឆ្គាំឆ្គងមួយប្រាស់ចាកពីក្រមសីសធម៌វិជ្ជាជីរៈទើបគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចព្យួរការងារអ្នកទាំង៤ និងហាមមិនឲ្យមានសកម្មភាពពាក់ព័ន្ធនឹងកីឡាបាល់ទាត់អស់មួយជីវិត។



សម្រាប់មន្ត្រីទាំង៤ នាក់នោះមានសមាសភាពដូចជា ៖
លោក ម៉ៃ តុលា អតីតអគ្គលេខាធិការស្តីទី
លោក ឆាំង ពិសិដ្ឋ អតីតប្រធានការិយាល័យការប្រកួត
លោក ទុយ វិច្ឆកា អតីតប្រធានការិយាល័យអាជ្ញាកណ្តាល
លោក គល់ សុភារម្យ អតីតប្រធានការិយាល័យរដ្ឋបាល
ក្នុងចំណោមអ្នកទាំង៤នេះ លោក ម៉ៃ តុលា ត្រូវបានរកឃើញថាបានប្រព្រឹត្តខុសធំជាងគេ នឹងត្រូវសហព័ន្ធបញ្ជូនសំណុំរឿងទៅកាន់សមត្ថកិច្ចចាត់ការតាមវិធានការច្បាប់។