About Me

header ads

ប្រជាពលរដ្ឋមួយគ្រួសារប្រកបរបរធ្វើនំថងនួនលក់ តាំងពីមុនពេលកើតមានជំងឺកូវីដ-១៩ និងពេលបច្ចុប្បន្ន

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានមុខរបរធ្វើនំលក់ បានរៀបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២០ នេះ ខណៈដែលពួកគាត់កំពុងញាប់ដៃញាប់ ជើងចាក់ឆ្កឹះនំ(ថងនួន)ចេញពីពុម្ពយកមកបត់ពត់ជាបំពង់ និងជាផ្កាដាក់ក្នុងល្អីបណ្តើររៀបរាប់បណ្តើរថា ក្រោយរលកនៃជម្ងឺកូវីដ-១៩បានមានការធូស្រាលពីប្រទេសកម្ពុជាទៅក្រុមគ្រួសាររបស់គាត់បានចាប់ផ្តើមមុខរបរចាក់នំថងនួនលក់ដាច់ជាបណ្តើរៗវិញហើយ តែមិនបានដូចពេលមុននោះឡើយធ្វើអោយការចាក់នំលក់មានការធ្លាក់ចុះមិនសូវមានអ្នកដំណើរទិញដូចមុនៗដោយសារតែមានការខ្លាចរអានិងជម្ងឺកូវិត.១៩ ។


កញ្ញា លីន ចរិយា ដែលជាម្ចាស់ផលិតនំបានអោយដឹងថ៊ថា នៅមុនពេលជម្ងឺកូវីដ-១៩ កើតឡើង ក្រុមគ្រួសារបស់នាងមានថ្ងៃខ្លះរវល់ចាក់នំថងនួន ចាប់ពីម៉ោង៦ភ្លឺរហូត ដល់ម៉ោង៨យប់ អស់អង្ករប្រមាណពី៥០ទៅ ៦០គីឡូក្រាម ប្រើពុម្ពចាក់នំចំនួន១២ពុម្ពនៅតែចាក់មិនទាន់តំរូវការរបសើអតិថិជន ព្រោះកាលណោះមានពិធីបុណ្យទាននានា និងការជួបជុំផ្សេងៗជាច្រើន។

ប៉ុន្តែនៅក្នុងពេលកើត មានជម្ងឺកូវីដ-១៩ នេះភ្លាមធ្វើអោយមុខរបរចាក់នំ ថងនួន លក់របស់គ្រួសារនាងក៏បានធ្លាក់ចុះរហូត ដល់សម្រាកឈប់ផលិតនំប្រមាណជិត១ខែឯណោះ តែបច្ចុប្បន្ននេះ មានម៉ូយបានមកទិញឡើងវិញជាបណ្តើរៗហើយក៍អតិថិជនកម្មង់ទិញខ្លះៗ វិញហើយសព្វថ្ងៃនេះ  ។

កញ្ញាបានអោយដឹងទៀតថា ការផលិតនំថងនួននលក់ គឺអាចជួយដោះបន្ទុកគ្រួសារនាងបានច្រើនទៅលើការរៀនសូត្ររបស់ប្អូនៗដូចជាចំណាយទៅលើការរៀនសូត្ររបស់រូបនាងផ្ទាល់  និងការផ្គត់ផ្គង់ជីវភាពសមាជិកគ្រួសារប្រចាំថ្ងៃឲ្យមានភាពធូរធារមួយចំណែកផងដែរ។

ដោយសា រ តែនំរបស់នាងមានរសជាតិឈ្ងុយឆ្ងាញ់ បានធ្វើអោយការផលិតនំថងនួន របស់ក្រុមគ្រួសារនាង បានមានឈ្មោះបោះសម្លេងនិងបានបោះដុំទៅកាន់ទីផ្សារនានានៅក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសគឺនាងមានម៉ូយគ្រប់២៥ខេត្តក្រុងដែលតែងតែឈប់ឡានដើម្បីទិញនំរបស់នាងហូបនិងបានទិញយកទៅផ្ញើរក្រុមគ្រួសារសាច់ញ្ញាតិរបស់ពួកគេជាហូរហែរផងដែរ ។

នៅពេលនេះនាងក៏បានជូនដំណឹងដល់អតិថិជនដែលជាម៉ូយ ធ្លាប់ទិញនំនាងកន្លងមកផងដែរថាខណៈពេលនេះក្រុមគ្រួសារនាងបានចាប់ ផ្ដើមធ្វើនំនេះឡើងវិញហើយ ដូច្នេះសូមបង ប្អូនអតិថិជនដែលធ្វើដំណើរឆ្លងកាត់ក្រុងកំពង់ឆ្នាំង ហើយធ្លាប់ទិញនំរបស់នាង សូមមេត្តាចូលមកទិញនំរបស់នាងវិញ ប្រសិនបើមានអតិថិជនផ្សេង ចង់ភ្លក់រសជាតិនំថងនួនរបស់នានេះ សូមមេត្តាអញ្ជើញមកទិញញាំ ចុះមិនខុសបំណងឡើយហើយផ្ទះរបស់នាងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ទល់មុខអារហារដ្ឋានដំរីស តែម្តង ។

សូមបញ្ជាក់ជូនថា  នំថងនួន ជានំរបស់ខ្មែរម្យ៉ាងដែលគេផលិតឡើងដោយម្សៅអង្ករខ្សាយកិនលាយជាមួយដូងទុំ ពងទា ពងមាន់ គ្រាប់ល្ងរ និងស្ករត្នោត  ៕ 

ដោយសុក្ខារិន