About Me

header ads

តារាចម្រៀង កែវ វាសនា ឡើងគេហដ្ឋានថ្មីយ៉ាងប្រណឹតតែម្តង

ក្រៅពីជោគជ័យក្នុងវិស័យចម្រៀង តារាចម្រៀងលោក កែវ វាសនា ក៏កាក់កបនឹងមុខជំនូញរកស៊ី ដែលមានភរិយាស្រីវ័យឆ្លាតម្នាក់ក្នុងការគ្រប់គ្រង ក្នុងទ្រនំគ្រូសារតូចមួយ ដែលកូនតូចៗ ២ នាក់ដ៏គួរឱ្យស្រលាញ់ទៀតផង។ តារាចម្រៀងលោក កែវ វាសនា បានសាងទ្រនំថ្មីមួយ ជាលំនៅដ្ឋានបែបវីឡាធំស្កឹមស្កៃ ដែលលោកបានរៀបចំពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីហើយ កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២០ នេះ។
 


ចង់ដឹងថា មានភាពស្រស់ស្អាតយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូហាយឡាយ៍នៃទិដ្ឋភាពគេហដ្ឋានរបស់លោក កែវ វាសនាដូចតទៅ




គេហដ្ឋានដែលមានការតុបតែងយ៉ាងប្រណឹតនេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ មហាជន និងអ្នកគាំទ្រ លោក កែវ វាសនា បានបង្ហាញការចូលរួមអបអរចំពោះការសម្រេចបាននូវក្តីស្រមៃមួយរបស់ តារាចម្រៀងលោក កែវ វាសនា ដែលកំពុងរស់នៅយ៉ាងមានសុភមង្គល។
ប្រភពវីដេអូពីយូធូបឆាណែលៈ keo veasna official