About Me

header ads

អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល

កំពង់ចាម៖ ពេលព្រឹក ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនបងប្អូនពលករ ពលការីនីដែលត្រឡប់មកពីបរទេស នៅបណ្ដាភូមិក្នុងឃុំតាអុង ស្រុកចំការលើ ចំនួន៣០គ្រួសារ។ កម្មវិធីនេះប្រព្រឹត្តិទៅនៅស្ថិតនៅបរិវេណ សាលាបឋមសិក្សា និងអនុវិទ្យាល័យតាអុង ដោយមានការចូលរួមពីលោកអភិបាលស្រុកចំការលើ តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត តំណាងអង្គការ (ILO) អាជ្ញាធរស្រុកចំការលើ និងឃុំតាអ៊ុង។



ក្នុងឱកាសនោះលោកជំទាវ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩។ លោកជំទាវ បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺដ៏កាចសាហាវនេះ និងចូលរួមទាំងអស់គ្នាក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសំអាតដែ ប្រើប្រាស់ម៉ាស់ ឬក្រម៉ាឲ្យបានត្រឹមត្រូវ និងថែរក្សាសុខភាព អនាម័យ និងគម្លាតសុវត្ថិភាពជាចាំបាច់។ សម្រាប់បងប្អូនដែលទើបនឹងត្រឡប់មកពីបរទេសត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១ថ្ងៃ និងត្រូវតាមដានសុខភាពជាប្រចាំបើមានករណីសង្ស័យត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ។



គួរបញ្ចាក់ដែលថា ដោយសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត អង្កការ (ILO) បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ពិសេស ពលករ ពលការីនីដែលទើបនឹងត្រឡប់មកពីបរទេស ចំនួន៣០គ្រួសារដោយក្នុង០១គ្រួសាររួមមានអង្ករ២០គីឡូ ទឹកស៊ីអុីវ១យួរ ប្រេងឆា១ដប ត្រីខ១យួរ សាប៊ូ ក្រមា និងថវិកា ៤០,០០០រៀល៕