About Me

header ads

កំពុងឈរសុខៗស្រាប់តែក្មេងស្ទាវមួយក្រុមមកវាយសន្លប់ស្តូកស្តឹង

ភ្នំពេញ​៖​ យុវជនម្នាក់បានរងរបួសសន្លប់ស្តូកស្តឹងខណះកំពុងឈរលេងស្រាប់តែមានក្រុមក្មេងស្ទាវ៤ទៅ៥ម៉ូតូមកវាយដោយមិនដឹងមូលហេតុហេីយគេចខ្លួនបាត់អស់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៤០នាទីយប់​ ថ្ងៃទី២១ខែ​ ឧសភា​ ឆ្នាំ​២០២០​ នៅចំណុចខាងកេីតផ្សារនាគមាស​ ស្ថិតក្នុងសង្កាត់ផ្សារដេីមគ​ ខណ្ឌទួលគោក​  ។




តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ៖​ មុនពេលកេីតហេតុគេឃេីញជនរងគ្រោះឈរលេងនៅចំណុចកេីតហេតុភ្លាមនោះស្រាប់តែមានជនសង្ស័យមានគ្នាប្រហែល១០នាក់ជិះម៉ូតូ៤ទៅ៥គ្រឿងមកព្រួតវាយជនរងគ្រោះដោយមិនដឹងមូលហេតុបណ្តាលឱ្យរងរបួសសន្លប់ស្តូកស្តឹងហេីយគេចខ្លួនបាត់អស់។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនោះមន្ទីរពេទ្យភ្លាមៗ៕