About Me

header ads

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បន្តនាំយក​អំណោយមនុស្សធម៌ ចែកជូនជនងាយរងគ្រោះ ២៩ គ្រួសារក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង​៖ នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២០ នៅសាលាឃុំម្រាម ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបន្តនាំយកអំណោយ​មនុស្សធម៌​​របស់​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា តាមរយៈ​សាខា​កាកបាទ​ក្រហមកម្ពុជាខេត្ត ជូនដល់​គ្រួសារ​ងាយរងគ្រោះ(ចាស់ជារា ១៤ គ្រួសារ ជនពិការ ២ នាក់ អ្នករស់នៅជាមួយមេរោគអេដស៍ ១ នាក់  និង​គ្រួសារ​​ មានជីវភាពខ្វះខាត ១២ គ្រួសារ ) សរុបចំនួន ២៩ គ្រួសារ មកពី​ឃុំម្រាម ស្រុករមាសហែក ដែលពិធីនេះបានការអញ្ជើញចូលរួមពី​លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងមានការនិមន្តចូលរួមពី     ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន អនុប្រធាន​កិត្តិយស​សាខា និងជាព្រះគ្រូចៅអធិការវត្ត នន្ទមុនី ព្រមទាំង​លោកជំទាវ​ជាសមាជិកគណៈកម្មាធិការ​សាខា  ។

នាឱកាសនោះ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿ បានមាន​សង្ឃដេការ​សាកសួរសុខទុក្ខ និងការផ្តាំផ្ញើ​ក្តីនឹករលឹក​ពី​សំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាល​សម្តេច​តែងតែគិតគូរដល់​សុខទុក្ខ​ប្រជាពលរដ្ឋគ្រប់​ស្រទាប់វណ្ណ: ដោយ​មិន​ប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការ​នយោបាយ​អ្វីឡើយ ស្របតាម​ពាក្យស្លោក "ទីណាមាន​ទុក្ខ​លំបាក ទីនោះមាន​កាកបាទក្រហមកម្ពុជា "។​

ព្រះតេជគុណ ក៍បានផ្តាំផ្ញើ​បន្ថែម​ដល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ សូមមានការ​​​​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការ​រស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំ​កូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេង​​ក្នុង​មុងដើម្បីការពារ​ជំងឺ​គ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​កុំឲ្យ​ធ្វេសប្រហែស​ពីជំងឺកូវីដ-១៩ នេះឱ្យសោះ ព្រោះថា​​​ប្រទេសកម្ពុជា​យើង​​ទើបតែរកឃើញ​ករណីឆ្លង​ថ្មីពីរករណីបន្ថែម​ទៀតដែលសរុប​អ្នកកើត​ជំងឺកូវីដ ១៩ កើនដល់ ១២៤ នាក់ ជាសះស្បើយ ១២២ នាក់  ។

អំណោយដែលបានចែកជូន​ប្រជាពលរដ្ឋទាំង ២៩ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ ម៉ាស់ ១ ថវិកា ៤០,០០០ រៀល ក្នុងឱកាសនោះដែរព្រះតេជគុណ​បានឧបត្ថម្ភ​បន្ថែមដល់បងប្អូនទាំង ២៩ គ្រួសារ ក្នុង ១ គ្រួសារថវិកា ១០,០០០ រៀល ៕