About Me

header ads

អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងចុះជួបសំណាលនិងផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩ជាមួយប្រជាពលរដ្ឋ៥០គ្រួសារនៅសង្កាត់ព្រះបាទ!

ស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី៣ឧសភា២០២០នេះនៅក្នុងសាលារៀនបឋមសិក្សាបាចុង អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងឯកឧត្តម ឡូយ សុផាត បានចុះជួបសំណាលនិងផ្សព្វផ្សាយពីការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ១៩ជាមួយប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារដែលកំពុងរស់ក្នុងភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែង ដើម្បីបង្កើនការអនុវត្តតាមណែនាំរបស់ក្រសួងសុខាភិបាល អោយមានប្រសិទ្ធភាព ក្នុងការបង្ការជម្ងឺឆ្លង(កូវីដ១៩)។

ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងបានមានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋថា នៅពេលយើងមានសុវត្ថិភាពផ្នែកសុខភាព  និងធ្វើឱ្យសង្គមគ្រួសារយើងមានជីវភាពរីកចំរើន   សង្គមជាតិក៍មានការអភិវឌ្ឍន៍ដូចនេះបងប្អូនប្រជាពលរដ្ឋទាំងអស់   ត្រូវបង្កើនការអនុវត្តតាមការណែនាំរបស់ស្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

ឯកឧត្តមបន្តថាៈរាល់ករណីទាំងនេះអាជ្ញាធរខេត្តក្រុងក៍បានផ្សព្វផ្សាយបានទូលាយដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសជាពិសេសអាជ្ញាធរមួលដ្ឋានឱ្យអប់រំកូនចៅសាច់ញាតិ ធ្វើយ៉ាងណាអនុវត្តឱ្យបានជាប្រចាំតាមការណែនាំ    របស់ក្រសួងសុខាភិបាលហើយបើមានបងប្អូន    មកពីធ្វើពលករក្រៅប្រទេសត្រូវចាំបាច់    រាយការណ៍ជូនអាជ្ញាធរបានភ្លាមៗ  ដើម្បីបញ្ចៀសជម្ងឺឆ្លងជាសាកលនេះ ។ 

អភិបាលក្រុងស្ទឹងត្រែងលោក សាយ កុសល់ បានបញ្ជាក់ថាក្រោយពីទទួលបានសេចក្តីណែនាំរបស់រដ្ឋបាលខេត្តក្រុមការងាររបស់រដ្ឋបាលក្រុងបានចុះណែនាំដល់អាជីករដែលបើកអាជីវកម្មខារ៉ាអូរខេចំនួន១៤កន្លែងត្រូវផ្អាកជាណ្តោះអាសន្នសិននិងបានចុះណែនាំផ្ទះសមណាក់សណ្ឋាគារក្នុងក្រុងចំនួន៣៨កន្លែងនិងហាងម៉ាស្សាចំនួន០៥កន្លែងត្រូវមានឧបករណ៏បាញ់កម្តៅ អាកុលលាងដៃនិងជែលសម្រាប់ប្រើប្រាស់ដើម្បីការពារការរីរាលដាលនៃជំងឺកូវីដ១៩។

លោកថារដ្ឋបាលក្រុងបានរៀបចំនិងដាក់ផែនការជូនសង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់និងមេភូមិរួចរាល់ហើយ អោយសហការគ្នាតាមដាននិងគ្រប់គ្រងចំនួនពលករខ្មែរដែលមកតាមបណ្តាប្រទេសនានា ចូលមករស់នៅតាមបណ្តាភូមិឃុំសង្កាត់នីមួយៗ ត្រូវរាយការណ៏មករដ្ឋបាលក្រុងជាបន្ទាន់ដោយក្នុងមួយថ្ងៃត្រូវរាយការណ៏ចំនួន៣ដង។

ឡុងកាន់សំនៀង