About Me

header ads

អតីតតារាចម្រៀង ម៉ូលីកា បង្ហាញរូបភាពអនុស្សាវរីយ៍ដ៏ទាក់ទាញមុនសម្រាលកូនស្រី ក្រោយរៀបការ

អតីតតារាចម្រៀងរូបស្រស់ម្នាក់ គឺកញ្ញា ម៉ូលីកា ដែលប្រិយមិត្តមហាជនបានដឹងថារូបនាង សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកំលោះម្នាក់ ក្រោយតស៊ូជាមួយគ្នាជាច្រើនឆ្នាំ រហូតមានថ្ងៃមង្គលជ័យ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០។ ក្រោយរៀបការ ស្រីស្រស់រូបនេះ ក៏ទទួលបានចំណងដៃកូនស្រីម្នាក់ ដែលកំពុងចាប់កំណើតនៅក្នុងផ្ទៃរបស់នាង។




នាពេលថ្មីៗនេះ ស្រីស្រស់រូបនេះ បានបង្អួតសម្រស់ជាមួយនឹងស្វាមីក្នុងរូបភាពអនុស្សាវរីយ៍មុនសម្រាលបុត្រ យ៉ាងទាក់ទាញថែមទៀតផង។ អ្នកនាង ម៉ូលិកា និងស្វាមី បានជ្រើសរើសប្លង់បង្ហាញពីទេសភាពមាត់បឹង នៃវាលស្រែស្ងប់ស្ងាត់ ជាមួយនឹងការតុបតែងកាយបែបខ្មែរ គួរជាទីចាប់អារម្មណ៍ផងដែរ។ គួរបញ្ជាក់ថា អ្នកនាង ម៉ូលិកា បច្ចុប្បន្នកំពុងមានទម្ងន់កូនដំបូង ដែលត្រៀមសម្រាលនៅពេលខាងមុខ ដោយត្រៀមដាក់នាមត្រកូលឱ្យថា ថានុន ចន្ទម៉ូនីតា។