About Me

header ads

មន្រ្តីនគរបាលស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិនម្នាក់បានស្លាប់ ដោយជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តប៉ៃលិន៖  កាលពីវេលាម៉ោង  ៥ និង៣០នាទីល្ងាចថ្ងៃទី២១ ឧសភាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកេីតឡេីង រវាង រថយន្ត  និង ម៉ូតូ លើផ្លូវជាតិលេខ៥៩  នៅ ចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្ដប៉ៃលិន  បណ្តាលអោយខូចខាតម៉ូតូចំនួន ០១គ្រឿង កម្រិតធ្ងន់ និងស្លាប់មនុស្ស ០២នាក់ ។

ប្រភពព័ត៍មានបានឱ្យដឹងថាជនរងគ្រោះទាំងពីរមានឈ្មោះ៖ 

ទី០១- ឈ្មោះ បារាំង ភេទប្រុស  មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-2420  (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។

ទី០២-ឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ៥៣ឆ្នាំ បុខរបរមនត្រីនគរបាលខេត្តប៉ៃលិន ជាអ្នក រួម ដំណើរ  បានស្លាប់នៅនឹងកន្លែងកើតហេតុ  ដោយអ្នកទាំងពីរមានទីលំនៅ ក្នុងភូមិស្រែអន្ទាក់ ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ចំណែកភាគីរថយន្ត ឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិថៃ បើកបររថយន្តម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642 ។

មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបររថយន្ត ហួស ល្បឿន កំណត់  ហើយពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ជនបង្ក និងរថយន្តត្រូវបានឃាត់និងរក្សាទុកនៅ ការិយាល័យជំនាញចរាចរណ៍ ផ្លូវគោក   នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន  ដើម្បីអនុវត្តតាមនីតិវិធីបន្ត ។ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ដោយ ៖ នីយ៉ា