About Me

header ads

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលដុតអាស្រមតម្តល់ព្រះពុទ្ធរូបបានហើយ!

ស្ទឹងត្រែងៈការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី​០៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់  ខេត្តស្ទឹងត្រែង នៅបន្ទប់ជនសង្ស័យរូបនោះបានធ្វើសកម្មភាពដុតបំផ្លាញអាស្រមរបស់លោក ចែម សង្វា កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០ មកម្លេះ ដោយអាស្រមនោះបានតម្កល់ព្រះពុទ្ធរូបចំនួន១៧អង្គសម្រាប់គោរពបូជា។




សមត្ថកិច្ចប៉ុស្តិ៍នគបាលអន្លង់ជ្រៃបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមាន ឈ្មោះ រ៉ា រាត់ ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មកររបស់ម្ចាស់អាស្រមខាងលើផ្ទាល់។ លោកថាមូលហេតុដែលនាំអោយមានអគ្គីភ័យកើតឡើងនេះគឺមកពីកម្មករជាជនសង្ស័យនោះមានការខឹងសម្បារនឹងម្ចាស់អាស្រមខាងលើ ឈ្មោះចែម សង្វារ ដោយប្រើពាក្យសម្ដី បន្តិចបន្តួច មិនខុសអីពីឪពុកនឹងកូនជេស្តី ទើបឈានដល់ឲ្យជនសង្ស័យខាងលើ ខឹងក៍ទាញដែកកេះទៅដុតផ្ទះអាស្រមនោះតែម្តង។




សមត្ថកិច្ចបញ្ជាក់ថាអាស្រមតម្កល់ព្រះពុទ្ធរូបសម្រាប់គោរពបូជានោះ គឺជាលោករបស់លោកចែម សង្វារ មានមុខរបរជាឧត្តមសេនីយ៍យោធាជាន់ខ្ពស់ម្នាក់។ អាស្រមនោះ មានទំហំទទឹង៥ម៉ែត្រ និងបណ្តាយ៧ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្កសី បាំងក្តា និងក្រាលក្តា ត្រូវបានភ្លើងឆេះហ្មត់ខ្ទេចគ្មានសល់។ ក្រោយការឃាត់ខ្លួនកម្លាំងសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុនិងក្រងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់។