About Me

header ads

ខ្យល់កន្ត្រាក់បានធ្វើរលំផ្ទះខូចខាតទាំងស្រុង១ខ្នងនិងរបើក្បឿងជញ្ជាំងចំនួន៥ផ្ទះប្រជាពលរដ្ឋ ចំនួន៦ខ្នង

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៣.៣០នាទី នៅភូមិក្បាលដំរី ឃុំបឹងណាយ ស្រុកព្រៃឈរមានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់បានធ្វើឱ្យរលំផ្ទះខូចខាតទាំងស្រុង១ខ្នងនិងរបើក្បឿងជញ្ជាំងចំនួន៥ផ្ទះប្រជាពលរដ្ឋសរុប.ចំនួន៦ខ្នង ទី1. ឈ្មោះឃីម នៅ ដែលមានទំហំផ្ទះ5×6 ប្រក់ស័ង្គសីជញ្ជាំងសង្គ័សីរលំទាំងស្រុង  ធ្វើឱ្យមានការរងរបួសកូននិងប្រពន្ធបន្តិចបន្តួច។ ទី2.ផ្ទះឈ្មោះ អួន អ៊ីម ផ្ទះទំហំ 8×9m.របើកក្បឿងចំនួនប្រហែលជា ៥០ សន្លឹក ។ ទី3. ផ្ទះអួន វន 8×9 m.របើកក្បឿងប្រហែល ១០០សន្លឹក។ ទី៤. ផ្ទះឈ្មោះប៉ោក ធឿន 8×9m.របើកក្បឿងប្រហែល ១២០សន្លឹក។ ទី៥.ផ្ទះប៉ោក សុខ 8×9m.របើកក្បឿងប្រហែល ៥០ សន្លឹក។ ទី៦-ផ្ទះឈ្មោះ ហ៊ឹមសៀង៨×៨ ដំបូលក្បឿងជញ្ជាំងស្លឹករបើកជញ្ជាំងស្លឹក១ផ្ទាំងផងដែរ។