About Me

header ads

តុលាការសម្រេចឃុំខ្លួនអ្នកនេសាទក្នុងកន្លែងអភិរក្សជលផល៣នាក់

ខេត្តពោធិ៍សាត់៖ លោក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានប្រាប់បុគ្គលិកមជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)តាមទូរស័ព្ទ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នេះថា អ្នកនេសាទប្រុសស្រីចំនួន ៣នាក់ ដែលកម្លាំងចម្រុះសហការគ្នាឃាត់ចាប់ ខណៈដែលពួកគាត់ចូលនេសាទក្នុងកន្លែងអភិរក្សជលផលនោះ ត្រូវបានតុលាការឃុំខ្លួនហើយ ។



គួររំលឹកថា កាលពីព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងចម្រុះបានចុះបង្រ្កាបការនេសាទខុសច្បាប់ស្ដីពីជលផល ១ករណី នៅក្នុងបឹងទន្លេសាបត្រង់កន្លែងអភិរក្សជលផល អតីត(ឡូត៍នេសាទលេខ៦) ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។


ជនសង្ស័យជាប្រជានេសាទទី១- ឈ្មោះ ង្វៀង យាំុងហ៊ុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅភូមិរលាំងទទឹង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ទី២- ឈ្មោះ ជុះ សាស់ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា និងទី៣- ឈ្មោះ ហុីម ម៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម បច្ចុប្បន្ន រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ។


ក្នុងកិច្ចការបង្រ្កាបការនេសាទខុសច្បាប់ស្ដីពីជលផលនោះដែរ កម្លាំងដកហូតបាននូវវត្ថុតាងជាក់ស្ដែងរួមមាន បាឡាស្មាច់ ភ្ជាប់ម៉ាស៊ីនម៉ាកហុីណូតា កម្លាំង ១៨សេះ ១គ្រឿង មងអូសដៃប្រវែង ៦០ម៉ែត្រ១វង់ ត្រីចម្រុះខូចគុណភាពចំនួន ២គីឡូក្រាម ហើយវត្ថុតាងទាំងនេះប្រគល់ជូនមន្រ្តីរដ្ឋបាលជលផលថែរក្សា ៕