About Me

header ads

យកកូនស្រីអាយុ៦ឆ្នាំទៅផ្ញើរនិងអ្នកជិតខាងដូចយកកូនទៅគេរំលោភ

ខេត្តស្វាយរៀង៖ក្មេងស្រីម្នាក់អាយុ៦ឆ្នាំម្តាយយកទៅផ្ញើរនិងអ្នកជិតខាងព្រោះជាប់រវល់ទៅធ្វើកម្មកររោងចក្រដូចយកកូនទៅឲ្យយុវជន៣នាក់ចាប់រំលោភត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ឃាត់ខ្លួនបាន២នាក់កសាងសំណុំរឿងទៅតុលាការនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នេះ។



បើតាមមន្ត្រីអាវុធខេត្តស្វាយរៀងបានឲ្យដឹងថាកាលពីវេលាម៉ោង៨និង០០នាទីថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ឈ្មោះចាន់ រជ្ជនា ភេទស្រីត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះម៉ៅ​ ស្រីនាត ភេទស្រីអាយុ៦ឆ្នាំបានមកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថខេត្តចោទថា៖ឈ្មោះគឹម ហេងភេទប្រុស ឈ្មោះគឹម ឈៀង ភេទប្រុស និងឈ្មោះគឹម ស្រស់ភេទប្រុសបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើកូនស្រីរបស់ខ្លួនកាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០និងថ្ងៃទី២២ខែឧសភាឆ្នាំ២០២០។


មន្ត្រីកងរាជអាវុធខេត្តបានបន្តទៀតថា៖ក្រោយពីទទួលបានពាក្យបណ្តឹងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១០និង៣០នាទីនៅចំណុចភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។ទី១,ឈ្មោះគឹម ឈៀង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ទី២,ឈ្មោះគឹម ហេង ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។



នាំមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរចំណែកឈ្មោះ គឹម ស្រស់ ភេទប្រុសបានរត់គេចខ្លួនបាត់។មន្ត្រីអាវុធហត្ថដដែលបានបន្តទៀតថាបើតាមចម្លើយរបស់ជនរងគ្រោះឈ្មោះម៉ៅ ស្រីនាត ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិគោល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងបានឲ្យដឹងថានៅក្នុងខែឧសភាឆ្នាំ២០២០(មិនចាំថ្ងៃ)ម្តាយរបស់ខ្លួនបានយកខ្លួនទៅផ្ញើរនៅផ្ទះយាយជា រួចហើយម្តាយខ្លួនទៅធ្វើការរោងចក្រ បន្ទាប់មកខ្លួនបានទៅទិញនំឈ្មោះគឹម ហៀងនៅជិតផ្ទះយាយជាដែរ ពេលទិញនំរួចហើយខ្លួនក៏បានដើរទៅផ្ទះយាយជាវិញ ពេលនោះឈ្មោះហេងក៏បានហៅខ្លួនថានាតមកងួតទឹកអត់ គាត់បូមទឹកដាក់អាង ពេលនោះខ្លួនឆ្លើយងួត ខណៈនោះខ្លួនក៏បានស្រាតខោអាវរួចដើរទៅងួតទឹកនៅផ្ទះក្នុងអាងជាមួយឈ្មោះហេង ពេលកំពុងងួតទឹក ឈ្មោះហេងក៏បានលើកខ្លួនដាក់ពីលើប្រដាប់ភេទរបស់គាត់ តែឈ្មោះហេងមិនបានស្រាតខោលីអូរបស់គាត់ទេចេញទេ បន្ទាប់មកគាត់ក៏បានយកដៃរបស់គាត់លូកខ្វះពីក្រោយគូទរបស់ខ្លួន ហើយខ្លួនក៏បានយកដៃខ្ទប់រួចហើយគាត់ក៏និយាយថាកុំប្រាប់អ្នកណាឲ្យដឹងពេលនោះខ្លួនក៏មិនបានឆ្លើយតបវិញទេ តែពេលងួតទឹករួចហើយឈ្មោះហេងក៏បានបង្ហូរទឹកចេញពីក្នុងអាងហើយខ្លួនក៏បានដើរមកក្នុងផ្ទះយាយជាស្លៀកពាក់ខោអាវ ហើយឈ្មោះហេងក៏បានដើរតាមពីក្រោយខ្លួនចូលមកក្នុងផ្ទះយាយជាដែរ។


ប្រភពបានបន្តទៀតថាខណៈដែលឈ្មោះហេងដើរចូលដល់ផ្ទះយាយជាបានយកចង្អុយដៃលូកចូលប្រដាប់ភេទខ្លួនចំនួន៣ដង ហើយគាត់បាននិយាយប្រាប់ទៀតថាកុំទៅប្រាប់អ្នកណាឲ្យគេដឹង ពេលនោះខ្លួនក៏មិនហ៊ានប្រាប់អ្នកណាដែរ ពេលឈ្មោះហេងយកចង្អុយដៃលូកប្រដាប់ភេទហើយ ខ្លួនក៏បានដើរទៅខាងក្រោយផ្ទះយាយជាដើម្បីមើលប្អូនស្រីរបស់ខ្លួន ខណៈនោះខ្លួនក៏បានដេកនៅអង្រឹងនៅខាងក្រោយផ្ទះយាយជា ពេលកំពុងតែដេកក៏មានឈ្មោះឈៀងមកលើកខ្លួនចេញពីអង្រឹង


មកដាក់លើគ្រែក្រោមផ្ទះឲ្យដេក បន្ទាប់មកគាត់បានស្រាតខោខ្លីរបស់ខ្លួនត្រឹមភ្លៅ រួចហើយគាត់បានស្រាតខោរបស់គាត់ត្រឹមភ្លៅ​ ហើយយកលិង្គរបស់គាត់ទៅញាត់ចូលក្នុងប្រដាប់ភេទរបស់ខ្លួនបានប្រហែល២ទៅ៣នាទីក៏ដកចេញ ពេលនោះខ្លួនឈឺខ្លាំងណាស់មិនហ៊ានស្រែកទេពីព្រោះឈ្មោះឈៀង បានហាមមិនឲ្យប្រាប់អ្នកណាឡើយ ពេលធ្វើរួចគាត់ក៏បានលើកខោលីអូស្លៀកវិញ ហើយខ្លួនក៏បានលើកខោស្លៀកវិញដែររួចខ្លួនក៏បានដើរទៅដេកនៅអង្រឹងដដែលចំណែកឈ្មោះឈៀង បាននៅអង្គុយមើលទូរទស្សន៍នៅខាងក្រោមផ្ទះ រហូតដល់ពេលល្ងាចទើបម្តាយខ្លួនមកយកខ្លួនទៅផ្ទះវិញ។មន្ត្រីអាវុធហត្ថបានបញ្ជាក់ទៀតថាកុមារីរងគ្រោះក៏បានបញ្ជាក់ថាខ្លួនមិនបានចាំថ្ងៃ ខែឆ្នាំទេមានឈ្មោះគឹម ស្រស់បានយកខ្លួនទៅងួតទឹកនៅក្នុងអាងទឹករួចក៏បានលើកខ្លួនដាក់ពីលើប្រដាប់ភេទ(លិង្គ)របស់គាត់ដោយគាត់មិនបានស្រាតខោលីអូរបស់គាត់ទេ។
មន្ត្រីអាវុធហត្ថបានបន្តទៀតថាបើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះគឹម ហេងនិងឈ្មោះគឹម ឈៀងពិតបានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីឈ្មោះនាត ពិតប្រាដកមែន។


បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ទៅបានកងរាជអាវុធហត្ថខេត្តស្វាយរៀងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នេះនិងចំណែកជនសង្ស័យម្នាក់ទៀតសមត្ថកិច្ចកំពុងស្វែងចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕