About Me

header ads

ក្រសួងអនុញ្ញាតបើកប្រកួតលីគឡើងវិញ ប៉ុន្តែត្រូវបិទទ្វារ មិនមានទស្សនិកជន

ក្រសួងអនុញ្ញាតបើកប្រកួតលីគឡើងវិញ ប៉ុន្តែត្រូវបិទទ្វារ មិនមានទស្សនិកជន 

នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីជូនដំណឹងដល់ប្រធានសហព័ន្ធកីឡាជាតិទាំងអស់ ដោយអនុញ្ញាតអោយរៀបចំធ្វើដំណើរសកម្មភាពប្រមូលផ្តុំហ្វឹកហាត់និងធ្វើការប្រកួតលីកឡើងវិញ ជាជំហានៗ។ប៉ុន្តែការអនុញ្ញាតនេះ  ក្រសួងក៏បានកំណត់លក្ខខណ្ឌវិធានការតម្រូវអោយមានផែនការច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់នៃការឆ្លងរលកទីពីរជំងឺកូវីដ១៩ តាមគោលការណ៍លក្ខខណ្ឌសុវត្ថិភាពចំនួន៩ដូចជា៖


១,រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព
២,ទីកន្លែង និងឧបករណ៍សម្ភាសន៍ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ
៣,កីឡាករ កីឡាការិនី គ្រូបង្វឹកនិងមន្រ្តីបច្ចេកទេសត្រូវបានពិនិត្យនិងថែទាំសុខភាពអោយបានត្រឹមត្រូវ និងម៉ឺងម៉ាត់ជាប្រចាំ តាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល
៤,ត្រូវធ្វើសេចក្តីនែនាំទៅក្លឹបលីគ ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការការពារជំងឺកូវីដ១៩ បានត្រឹមត្រូវនិងម៉ឺងម៉ាត់មុនហាត់និងប្រកួត
៥, ការប្រកួតលីគត្រូវបិទទ្វារ ធានាថាមិនមានទស្សនិកជន
៦,ការប្រកួតលីគមិនត្រូវអោយមានចំនួនកីឡាករ និងមន្រ្តីលើសពី១០០នាក់


៧,ត្រូវមានវិន័យក្នុងការអនុវត្តគម្លាតសង្គម និងគម្លាតបុគ្គល (មិនត្រូវចាប់ដៃនិងឱបរឹតគ្នាពេលទាត់ចូលឡើយ)
៨,ត្រូវធានាថា កន្លែងហាត់និងប្រកួតលីគ មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩រលកទីពីរឡើយ
៩,ករណីការប្រកួតលីគអនុវត្តពុំបានត្រឹមត្រូវតាមវិធានការនិងការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាល សហព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
បន្ថែមពីនេះ ក្រសួងអប់រំ យុវជននិងកីឡា សង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានសហព័ន្ធទាំងអស់ ចូលរួមសហការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕