ជនសង្ស័យ ៥នាក់ ត្រូវបានកំលាំងនគរបាលស្រុកសំរោងទង ធ្វើ ការ បង្ក្រាបក្រាបព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួន

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាចែកចាយជួញដូរគ្រឿងញៀនចំនួន៥នាក់មានស្រីមានប្រុសរួមជាមួយគ្រឿងញៀនមួយចំនួនត្រូវបានកម្លាំង អធិការ នគរបាលស្រុក លស្រុកសំរោងទងបង្ក្រាបានកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ នៅចំណុចផ្លូវលេខ  ៤១ចន្លោះគីឡូម៉ែត្រលេខ៨ទៅលេខ៩ស្ថិតនៅភូមិវាលវង់ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  បញ្ជូ នទៅការិយាល័យប្រឆាឆាំងបទល្មេីសគ្រឿងញៀនខេត្ដកំពង់ស្ពឺបន្តទៀត។


តាមការបញ្ជាក់ពីលោក  វរសេនីយ៍ឯក  ឃុត  សុផល  អធិការនគរបាលស្រុកសំរោងទង ឲ្យដឹងថា  ជនសង្ស័ យ ម្នាក់ឈ្មោះ ទូច ប៉ាវ ភេ ទ ប្រុ ស  អាយុ២៦ឆ្នាំ រស់នៅភូមិជៃតាគួនឃុំរកាកោះស្រុកគងពិសី ខេត្តកំពង់ស្ពឺ សមត្ថ កិ ច្ច ឃាត់ខ្លួននិងដកហូតបានគ្រឿងញៀនចំនួ ន  ០១  កញ្ចប់ ,ទូរស័ព្ទដៃ០១គ្រឿង។ក្រោយធ្វើការសាកសួរមុខសញ្ញាសង្ស័យខាងលើ បានឆ្លើយថាខ្លួនយកគ្រឿងញៀនពីឈ្មោះ ហៃស្រីពៅ ភេទស្រីអាយុ២៤ឆ្នាំ ស្នាក់នៅ បន្ទប់ជួលស្ថិតនៅភូមិជៃតាគួន  ឃុំរកាកោះស្រុកគងពិសី  បន្ទាប់មកកំលាំងបានបន្តស ហការជាកំលាំងអធិការស្រុកគងពិសី   ឃាត់ បានមុខសញ្ញាសង្ស័យឈ្មោះហៃ ស្រីពៅ នៅបន្ទប់ជួល និងមនុស្ស០៣ នាក់បន្ថែម  ៖

១)ឈ្មោះ  ម៉ិញ ណូ ភេទប្រុស  អាយុ៣០ឆ្នាំ

២)ឈ្មោះ  តូច ស្រីពេជ្រ ភេទស្រី  អាយុ ១៩ឆ្នាំ

៣)ឈ្មោះ ជៀម ចន្នី ភេទស្រីអាយុ២២ឆ្នាំ។ការបង្ក្រាបមយខសញ្ញាខាងលើនេះដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ  សម  សាមួន  ស្នងកា រនគរបាលខេត្ដ  និនិងគោលការណ៍ឯកភាពសម្របសម្រួលពីលោកស្រី ព្រះរាជអាជ្ញា  នៃអ យ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ  សហ កា រពីអាជ្ញាធរភូមិ.ឃុំ   ឆែក ឆេរ -ដកហូតបាន  :  គ្រឿងញៀនចំនួន១២ កញ្ចប់  ,  ទូរស័ព្ទ ដៃ ៤គ្រឿង  ,ឧបករណ៍ប្រើ ប្រាស់គ្រឿងញៀនចំនួន  ។

បច្ចុប្បន្ន ជនសង្ស័យ  ៥នាក់ ស្រី ៣នាក់  វត្ថុតា ង មួយចំនួ ន បានកសាងសំណុំរឿង បញ្ជូនទៅ ការិយាល័យ ប្រឆាំង គ្រឿងញៀន ខេត្តកំពង់ស្ពឺ  បបន្ដនីតិវិធី៕


ប៊ុន ធឿន