About Me

header ads

យុវជនម្នាក់ជិះម៉ូតូលឿនបុកគោយន្តដឹកអុសពីក្រោយស្លាប់ភ្លាមៗ

ខេត្តកំពង់ស្ពឺ៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជិះម៉ូតូម្នាក់ឯងលឿនជ្រុលទៅបុកគោយន្តដឹកអុសពីក្រោយពេញទំហឹង កាលពីវេលាម៉ោង០៥និង១៥នាទីល្ងាចថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៧ទៅលេខ៤៨ នៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។



តាមការអោយដឹងពីមន្ត្រីនគរបាលស្រុកនិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករគោយន្តពីក្រោយបណ្តាលអោយស្លាប់។មន្ត្រីដដែលបញ្ជាក់ថាមុនពេលកើតហេតុមានគោយន្ត០១គ្រឿងម៉ាកគូបូតា  ពណ៌ក្រហមកំម្លាំង១៤សេស ដឹកអុសមែកបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើតបើកបរដោយដោយឈ្មោះសាន់ ចេក ភេទប្រុស  អាយុ៣៨ឆ្នាំ រស់នៅភូមិថ្មីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនឹងអ្នករួមដំណើឈ្មោះសាន់ ភារ៉ាអាយុ១៩ត្រូវជាកូនលុះបើកដល់ចំណុចកើតហេតុខាងលើ  ភ្លាមនោះស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាកHONDA ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1G-៥២៦២ បើកបរស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើតបានបុកគោយន្តពីក្រោយកំំពុងបើកបបរដែលអ្នកបើកបរម៉ូតូឈ្មោះ សុង វន អាយុ ១៨ឆ្នាំ រស់នៅភូមិ ចំបក់ ឃុំត្រពាំងជោរ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកសពកម្លាំងជំនាញបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។



រីឯអ្នកបើកបរគោយន្តម្នាក់ជាឪពុកបានឃាត់ខ្លួន រួមទាំងវត្ថុតាងបាន យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកឱរ៉ាល់ជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕