About Me

header ads

ស្រវឹងស្រាបើករថយន្តបុករះរថយន្ត២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តសេរីទំនើបមួយគ្រឿងក្នុងល្បឿន
លឿនរ៉េចង្កូតជ្រុលទៅបុករះរថយន្តចំនួន២គ្រឿងទៀតបណ្តាលអោយរងការខូចខាតតែសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែខូចខាតសម្ភារះតែប៉ុណ្ណោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង០៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចមុខស្ថានទូកបារាំងស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។



តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក ALPHARDពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-5102តាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុបានរ៉េចង្កូតជ្រុលទៅបុកនឹងរថយន្ត២គ្រឿងដែលបើកបរបញ្ច្រាស់ទិសដៅពីត្បូងទៅជើងក្នុងនោះមានរថយន្តហាយឡែនឌ័រពណ៌សពាក់ស្លាកលេខភ្នំពេញ2BA-6945នឹងមួយគ្រឿងទៀតម៉ាកឆែរឡេតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AV-9285បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងចំពេញទំហឹងបណ្តាលឲ្យរងការខូចខខាតកំពិតទ្វាមួយចំហៀងខាងមុខផ្នែកខាងឆ្វេងរីឯរថយន្តហាយឡែនឌ័រខូចខាតតិចតួចតែប៉ុណ្ណោះចំណែកឯរថយន្តបង្កវិញរងការខូចខាតដាច់កាឡេកង់មុខផ្នែកខាងឆ្វេងនឹងខ្ទេចអស់មួយចំហៀងខាងមុខផ្នែកឆ្វេងដូចគ្នាហើយអ្នកបើកបររថយន្តមិនព្រមទទួលខុសត្រូវនឹងទទួលស្គាល់ថាខ្លួនបានបុករថយន្តរងគ្រោះនោះទេ។ក្រោយកើតហេតុបានសមត្ថកិច្ចមូលដ្ឋានមកដល់រួចទំនាក់ទំនងហៅជំនាញចរាចរណ៍អោយធ្វើការវាសវែងតែម្តង។



ក្រោយពេលកើតហេតុខាងលើនេះរថយន្តទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕