About Me

header ads

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនាំយកថវិកាប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន ០៤គ្រួសារ នៅស្រុកសាមគ្គីមានជ័យ ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ 
សមាគមន៍អតីតះយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងបានចុះនាំយកថវិការប្រគ៤គ្រួសារល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជា៤គ្រួសារនៅស្រុកសាមគ្គីមានជយ័ស្រុករលាប្អៀនិងកនរុងកំពង់ឆ្នាំង ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកថវិកាប្រគល់ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន ០៤គ្រួសារ នៅស្រុកសាមគ្គីមានជ័យ ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។



ក្នុងនោះ០៣គ្រួសារ ស្ថិតនៅស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ រួមមាន៖
ទី១. លោកស្រី មឿង មិត្ត ត្រូវជាប្រពន្ធរបស់សព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាឈ្មោះ ជា ជើប ប្រភេទជនពិការ ID( HA92000609 ) ទទួលមរណ ភាព នៅភូមិស្វាយកាំបិត ឃុំពាម ស្រុកសាមគ្គីមានជ័យ ។ទី២. លោក អ៊ុ ចាន់សិរី ត្រូវជាកូនរបស់សព សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាឈ្មោះ ម៉ៅ សុខខុន ប្រភេទគ្រួសារពលី ID (SA91001142) ទទួលមរណភាពនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។ទី៣. លោកស្រី និល វណ្ណា ត្រូវជាកូនរបស់សព សមាជិកសមាគមអតីតយុទ្ធកម្ពុជា ឈ្មោះ ឯក នួន ប្រភេទគ្រួសារពលី ID (SA90001453 ) ទទួលមរណភាពនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។ទី៤. លោកស្រី ឃឹម លៀង ត្រូវជាប្រពន្ធរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជាឈ្មោះ មុត សាវ៉ាត ប្រភេទនិវត្តជន ID( RB13000327) ទទួលមរណភាព ថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ១៩:៣០នាទីនៅភូមិទី១ សង្កាត់ខ្សាម  ក្រុងកំពង់ឆ្នាំង។ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។



ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕