About Me

header ads

ជនសង្ស័យប្រុសស្រី២នាក់រួមនិងវត្ថុតាងថ្នាំញៀន៣ កញ្ចប់ធំត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការបង្ក្រាបបាន

កំពង់ឆ្នាំងះ
ជនសង្សយ័ប្រុសស្រី២នាក់រួមនិងវត្ថុតាងថ្នាំញៀន៣កញ្ចប់ ធំៗត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនបានភ្លាមៗដែរ  ។ កិច្ចប្រតិបត្តិការបង្រ្កាបខាងលើនេះវេលាម៉ោងប្រមាណ២:៣០នាទីល្ងាចថ្ងៃទី១៩.ខែឧសភា.ឆ្នាំ២០២០ម្សិលមិញកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុ្ងងកំពង់ឆ្នាំងបានចុះបង្ក្រាបករណីចែកចាយនឹងប្រេីប្រាស់គឿងញៀននិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ចំនួន៤កញ្ចប់ធំ១ករណី  ។



នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់ប្តីប្រពន្ធ១.ឈ្មោះ បូសុឃៀង ភេទប្រុស អាយុ ៣៦ ឆ្នាំ  ២ .ប្រពន្ធឈ្មោះ សុខម៉ាឡា ភេទស្រីរស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីចែកចាយប្រើប្រាស់និងរក្សាទុកគ្រឿងញៀនខុសច្បាប់ខាងលើនេះសមត្ថកិច្ចរិបអុសបានវត្ថុតាងរួមមាន:១.ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៣កញ្ចប់ទម្ងន់១២.០៥ក្រាម(គិតទាំងថង់វេចខ្ចប់) ជញ្ជីងថ្លឹងថ្នាំ១ ទូរស័ព្ទដៃចំនួន០២គ្រឿង ។



បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ខាងលើត្រូវបានឃាត់ខ្លួននាំយកមកការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តធ្វើការសាកសួរកសាងសំណុំរឿងគ្រោងនិងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធីផងដែរ  ៕