About Me

header ads

ទីបំផុត តារាសម្តែងកូរ៉េ កញ្ញា លី យ៉ុនហ៊ី ប្រកាសរៀបការនៅខែមិថុនា ខាងមុខនេះហើយ

កាលពីថ្មីៗនេះ តារាសម្តែងកូរ៉េល្បីឈ្មោះ កញ្ញា លី យ៉ុនហ៊ី បានជ្រើសរើសហាងកាហ្វេផ្លូវការរបស់នាង ដើម្បីបង្ហាញពីដំណឹងល្អដល់អ្នកគាំទ្រថា រូបនាងសម្រេចចិត្តនឹងរៀបការជាមួយមិត្តប្រុសម្នាក់ នៅដើមខែមិថុនា ខាងមុខនេះហើយ។ ដោយអនាគតកូនកំលោះ គឺមិនមែនស្ថិតនៅក្នុងរង្វង់សិល្បៈនោះទេ។ កញ្ញា លី យ៉ុនហ៊ី បានសរសេរបញ្ជាក់ថា ខណៈពេលនេះ នាងបានកំពុងជួបនឹងបុរសម្នាក់ដែលនាងប្រាថ្នាចង់ចំណាយពេលមួយជីវិតជាមួយគ្នា។ ហើយអ្នកទាំងពីរនឹងរៀបមង្គលការនៅខែក្រោយនេះ។




លី យ៉ុនហ៊ី និងមិត្តប្រុស នឹងរៀបចំពិធីតូចមួយ ដែលមានតែសមាជិកគ្រួសារទាំងសងខាង និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។ ជាមួយគ្នានេះ ផលិតកម្ម SM ក៏បានបញ្ជាក់ពីដំណឹងនេះដែលថា Lee Yeon Hee  សិល្បករក្នុងទ្រនំផលិតកម្មរបស់ខ្លួន នឹងរៀបការនៅថ្ងៃទី ២ ខែមិថុនាខាងមុខ។ តាមរយៈសេចក្តីបញ្ជក់នេះ ក៏មានផ្សារភ្ជាប់សារចូលរួមអបអរសាទរដល់គូស្នេហ៍ទាំងពីរដូងនេះផងដែរ។