About Me

header ads

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ម្នាក់ ​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្វាយរៀង ៖ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បត្តិ៍​ ទី០៧  ខែឧសភា​  ឆ្នាំ២០២០នេះបានបញ្ជូនជនសង្ស័យម្នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។


សូមបញ្ជាក់ផងដែរថា៖នៅវេលាម៉ោង ២២:៣០ នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើការបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ ចំណុចបន្ទប់ ជួលស្ថិតនៅភូមិស្វាយរៀង  សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង  ខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ឈ្មោះ អ៊ុក សូយ៉េ  ភេទប្រុស  អាយុ ២៣ ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។


ហើយក្នុងការបង្ក្រាបនោះសមត្ថកិច្ចយើងបានដកហូតបានវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់,ម៉ូតូចំនួន ០១ គ្រឿង,​ ទូរសព្ទ ចំនួន ០១គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕