About Me

header ads

ឃាត់ខ្លួនបុរសម្នាក់ក្រោយរកឃេីញក្រាមសថ្លាចំនួន២កញ្ចប់តូច

ភ្នំពេញ​៖ ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រទះឃេីញកំពុងឈរលក់ថ្នាំញៀន​ ដោយដកហូតវត្ថុតាង​ ​ក្រាមពណ៌សថ្លា​ (សង្ស័យជាគ្រឿងញៀន​) ០២កញ្ចប់ រួច​នាំយកទៅស្នាក់ការប៉ុស្តិ៍ ដេីម្បីសាកសួរបន្ត​ កាលពីវេលាម៉ោង០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៥ ខែឧសភា​ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចសំណង់មិនរៀបរយ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ជនសង្ស័យមានឈ្មោះ ចក់ រ៉ាវី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណេីត នៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។


លោកវរសេនីយ៍ត្រី​ អុំ​ រតនា​ នាយប៉ុស្តិ៍ចាក់អង្រែលេី​ បានប្រាប់ឲ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះ​ទេីប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ដឹកនាំដោយរូបលោកដែលជានាយប៉ុស្តិ៍​ បានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកេីតហេតុខាងលេី ក៏ប្រទះឃេីញជនសង្ស័យឈ្មោះ ចក់​ រ៉ាវី កំពុងឈរលក់ថ្នាំញៀនតាមទីសាធារណៈ​ទាំងកណ្ដាលយប់ស្ងាត់ លុះពេលឃេីញសមត្ថកិច្ច ក៏ស្ទុះរត់គេចខ្លួន ចូលទៅក្នុងច្រកដេីម្បីរត់គេចខ្លួន​ តែរត់មិនរួចក៏ត្រូវបានកម្លាំងសមត្ថកិច្ចរត់ដេញតាមចាប់ឃាត់​ខ្លួន​បាន និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ​ ​រកឃេីញក្រាមពណ៌សថ្លា​ (សង្ស័យជាគ្រឿងញៀន​) ០២កញ្ចប់ ទេីបឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។



នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លេីយសារភាពថា វត្ថុតាងដែលសមត្ថកិច្ចដកហូតនោះ​ មាន៖ ក្រាមពណ៍សថ្លា ចំនួន០២កញ្ចប់ថង់តូច ពិតជារបស់ខ្លួនប្រាកដមែន​ ។ បច្ចុបន្បន្នជនសង្ស័យឈ្មោះ ចក់ រ៉ាវី​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕