About Me

header ads

បុរសម្នាក់បេីករុឺម៉កកង់បីបញ្ច្រាស់ផ្លូវត្រូវម៉ូតូបុកពេញទំហឹង រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បេីករុឺម៉កកង់បី បញ្រ្ចាស់ទិសដៅចរាចរណ៍ ត្រូវបានម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង បណ្ដាលឲ្យអ្នកបេីកម៉ូតូ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ
ហេតុការណ៍កេីតឡេីងនោវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ។



តាមប្រភពពីប្រជាពលរដ្ឋក្បែរនោះ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករុឺម៉កកង់បីខ្មែរមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1J-9637 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ពីលិចទៅកេីត ក្នុងទិសដៅបញ្ច្រាស់ទិសដៅចរាចរណ៍ ភ្លាមនោះនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki ViVa ពណ៍ខ្មៅ ពាក់ស្លាកលេខ ភព1 ប 8192 ធ្វេីដំណេីរតាមបណ្ដោយជាតិលេខ២ ក្នុងទិសដៅពីកេីតទៅលិច ក៏ជ្រុលចង្កូតបុកចំពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។




ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ ធ្វើការវាស់វែងយកម៉ូតូនិងរុឺម៉កទៅរក្សាទុក ដេីម្បីដោះស្រាយគ្នាពេលក្រោយ៕