About Me

header ads

អ្នកគាំទ្រម្នាក់របស់អ្នកអង្គម្ចាស់តូចជេនណា បង្ហាញស្នាដៃគូសគំនូរដែលបានបង្ហាញពីវង់ព្រះភ័ក្ត្ររបស់ទ្រង់ យ៉ាងស្រស់ស្អាត

កាលពីពេលថ្មីៗនេះ អ្នកគាំទ្រម្នាក់របស់អ្នកអង្គម្ចាស់តូច ជេនណា ដែលតែងតែស្រលាញ់ និងចូលចិត្តទ្រង់នៅក្នុងវិស័យសិល្បៈ បានបង្ហាញស្នាដៃគូសគំនូរមួយ ដោយរំលេចឱ្យឃើញពីវង់ព្រះភ័ក្ត្ររបស់អ្នកអង្គម្ចាស់តូច ជេនណា យ៉ាងស្រស់ស្អាតមែនទែន។




គំនូរដែលប្រិយមិត្តបានឃើញនេះ ជាការគូសដោយប្រើដីសពណ៌ របស់វិចិត្រករម្នាក់ ដែលត្រូវបានដឹងថាជាអ្នកកំពុងសិក្សា និងចូលចិត្តសិល្បៈគំនូរ។ វីដេអូរយៈពេល ២ នាទីជាងនេះ ត្រូវបានប្រិយមិត្តមហាជនក្នុងបណ្តាញសង្គមមានការកោតសរសើរ ដែលកាន់តែមើល កាន់តែដូចនឹងព្រះភ័ក្ត្រពិតនៅខាងក្រៅរបស់ទ្រង់។



គួរបញ្ជាក់ដែរថា រយៈពេលមិនទាន់បានប៉ុន្មានឆ្នាំផងនៃការចូលប្រឡូកក្នុងវិស័យសិល្បៈនេះ អ្នកអង្គម្ចាស់តូច ជេនណា កាន់តែធ្វើឱ្យបងប្អូនមហាជនស្ងប់ស្ងែង និងគាំទ្រចំពោះរាល់ស្នាដៃបទចម្រៀងថ្មីរបស់ទ្រង់ និងការសម្តែងនៅក្នុងខ្សែភាពយន្តភាគផ្សេងៗទៀតផង។
ប្រភពវីដេអូពីទំព័រហ្វេសប៊ុកៈ Jek Drawing Tips