About Me

header ads

ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

ខេត្តរតនគិរី:
ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុខណៈមេឃកំពុងភ្លៀងលាយឡំផ្គររន្ទះផងនោះ។ហេតុការណ៍រន្ទះបាញក្មេងប្រុសម្នាក់ស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៧.២០នាទីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចការដ្ឋានទី០៩(ក្រុមហ៊ុនហង់អាញ់ម៉ាងយ៉ាង)ភូមិ៣ឃុំស្រែអង្រ្គងស្រុកកូនមុំខេត្តរតនគិរី។



ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ឈឿន រស្មីភេទប្រុសអាយុ១៤ឆ្នាំជនជាតិខ្មែរ។ក្រោយកើតហេតុភ្លាមៗសមត្ថិច្ចបានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការពិនិត្យសាកសពហើយកម្លាំងជំនាញ និងពេទ្យបានឃើញមានស្នាមជាំខ្មៅនៅដើមទ្រូងខាងឆ្វេងពិតជាត្រូវបានរន្ទះបាញ់ពិតប្រាកដមែន។សមត្ថកិច្ចបានធ្វើកោសលវិច្ឆ័យរួចក៏បានប្រគល់សាកសពឱ្យទៅក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។