About Me

header ads

តារាប៉ុប ៣ រូប បានកំពុងចែចង់តារាស្រីជនជាតិកូឡុំប៊ីម្នាក់ នៅក្នុងវីដេអូចម្រៀងថ្មី ស្របតាមច្បាប់នៃការរក្សាគម្លាតសង្គម

តារាចម្រៀងប៉ុបរូបសង្ហា Jonas Brothers បានបញ្ចេញវីដេអូបទចម្រៀងថ្មីដោយបានប្រកាន់ខ្ជាប់នូវច្បាប់នៃការរក្សាគម្លាតសង្គម តាមរយៈការចែចង់នារីជនជាតិកូឡុំប៊ីម្នាក់ ក្រោមចំណងជើងថា “ X” បុរសសង្ហាបីរូបរួមមានលោក Nick, Joe និង Kevin Jonas ម្នាក់ៗសម្តែងតាមទូរស័ព្ទកាមេរ៉ាផ្ទាល់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីស្រីស្រស់ Karol G ជាតារាដែលឈ្នះពានរង្វាន់ Latin Grammy របស់កូឡុំប៊ីទៀតផង។



វីដេអូចម្រៀងមួយបទនេះ ទាក់ទាញអ្នកចូលទស្សនាយ៉ាងច្រើនជិត ៣ លានដងហើយ ក្នុងរយៈពេល ២ ថ្ងៃប៉ុណ្ណោះ។ គួរបញ្ជាក់ថា តារាចម្រៀងប៉ុបដ៏មានមន្តស្នេហ៍ទាំង ៣ ធ្លាប់ទទួលបានពានរង្វាន់ជាតារាប៉ុបរ៉កប្រចាំអាមេរិកដែលមានពហុជំនាញក្នុងសិល្បៈតន្រ្តី។