About Me

header ads

រថយន្តម៉ាស្តាបេីកបុករថយន្តដឹងសំរាមពីក្រោយរងការខូចខាត

ភ្នំពេញ៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តបត់ស្តាំមិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីបណ្តាលឱ្យរងការខូចខាតកាងខាងមុខផ្នែកខាងឆ្វេង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ៤៣០​ កែងផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹកកេងកង​ ។



តាមសាក្សីពីកន្លែងកេីតហេតុបានឧ្យដឹងថា​៖ មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន​ស៊ិនទ្រីធ្វេីដំណេីរតាមបណ្តោយផ្លូវមុនីរ៉េត​ ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាស្តា​ ពណ៍ស​  ពាក់ស្លាកលេខភ្នំពេញ2Z 5138 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងផងនោះធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣០​ ក្នុងទិសដៅពីត្បូងទៅជេីងហេីយបានបត់ស្តាំមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្តដឹកសំរាមពីក្រោយបណ្តាលឱ្យរងការខូចខាតខ្លួនឯងកាងខាងឆ្វេង។


ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលទេីបភាគីទាំងសងខាងបញ្ចប់រឿងនៅកន្លែងកេីតហេតុដោយយករថយន្តទៅជួសជុលរៀងខ្លួន៕