About Me

header ads

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០៣នាក់ ​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ខេត្តស្វាយរៀង ៖ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន  កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បត្តិ៍​ ទី០៧  ខែឧសភា​  ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យចំនួន​ ០៣នាក់  ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។


 យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅវេលាម៉ោង ២១:១៥​ នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង  បាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខកាស៊ីណូ ថាយថិន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ង្វៀង វ៉ាន់សាម ភេទប្រុស​ អាយុ​ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាំខ្លួនមកសាកសួរនៅមូលដ្ឋានកងរាជ អាវុធហត្ថក្រុងបាវិត ។


​ប្របានបន្តទៀតថា៖វត្ថុតាងដែរសមត្ថកិច្ចចាប់ដកហូតបានរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច។ ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថធ្វើការសាកសួរឈ្មោះ​ ង្វៀង វ៉ាន់សាម បានសារភាពថា៖ ខ្លួនបានទិញថ្នាំញៀនពីបុរសម្នាក់ធ្វើការនៅការដ្ឋានសំណង់​ និងស្នាក់នៅទីនោះតែម្តង។​


រហូតដល់វេលាម៉ោង ២៣:០០ នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត​ បានឱ្យឈ្មោះ​ ង្វៀង វ៉ាន់សាម ទៅចង្អុលបង្ហាញកន្លែងស្នាក់នៅរបស់ជនសង្ស័យ​។ 
ក្រោយមកសមត្ថកិច្ចក៏ធ្វើការចាប់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ទៀតនៅចំណុចការដ្ឋានសំណង់នៅខាងមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។​


ចាប់បានជនសង្ស័យឈ្មោះ​ ត្រឹង មិញទៀន ភេទប្រុស​ អាយុ​ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត​ ខេត្តស្វាយរៀង ,​ ឈ្មោះ ត្រឹង ក្វឹកឌឹក ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតក្នុង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ 


ហើយវត្ថុតាងដែរសមត្ថកិច្ចយើងចាប់ដកហូតបានរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់,​ ទូរស័ព្ទដៃចំនួន ០២ គ្រឿង,​ សម្ភារៈប្រើប្រាស់មួយចំនួន។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕