About Me

header ads

សេ១២៥លឿនវ៉ាក់អើជ្រុលទៅបុកពីចំហៀងរថយន្តកុងតៃន័រ កំពុងបត់ត្រឡប់ក្រោយ រងរបួសធ្ងន់ធ្ងរ

ភ្នំពេញៈ  បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរមួយកើតឡើងដោយរថយន្តកុងតៃន័របើកបត់ត្រឡប់ក្រោយ ត្រូវបានម៉ូតូសេ១២៥ លឿនជ្រុលទៅបុកពីទទឹងរថយន្ត កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។




តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតៃន័រ ពណ៌ខៀវ ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-9143 បានបើកតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ បត់ឆ្វេងប្តូរគន្លងផ្លូវ បំណងបត់ត្រឡប់ក្រោយ ស្រាប់តែជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-9467 បើកល្បឿនលឿនពីជើងទៅត្បូង ស្របទិសគ្នា ទៅដល់ ស្របពេលដែលរថយន្តកំពុងបត់ឆ្លងវ៉ាក់អើហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីទទឹងរថយន្ត ចំធុងប្រេង បណ្តាលឲ្យបោកដួលរងរបួសធ្ងន់ធ្ងរ ។



ក្រោយកើតហេតុ គ្រាន់តែដឹងថា ជនរងគ្រោះរបួសធ្ងន់ធ្ងរពេក លែងមានរថយន្តគ្លីនិកឯកជនទៅយកជនរងគ្រោះដូចសព្វដងទៀត ដេកសន្លប់ឈឹងនៅកន្លែង អស់រយៈពេលជាង១ម៉ោង ទីបំផុតរថយន្តរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯរថយន្តនិងម៉ូតូ នគរបាលវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ៕