About Me

header ads

ប្រជុំជួរទ័ពគោរពទង់របស់ជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា

កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រមូលកម្លាំងប្រជុំជួរទ័ពគោរពទង់របស់ជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ ស្ថិតក្នុងបរិយាកាសនេះដែរ ឯកឧត្ដម មេបញ្ជាការ បានផ្សព្វផ្សាយការងារមួយចំនួនដូចជា ៈ
១/ផ្សព្វផ្សាយផែនការថ្មីៗរបស់ យោធភូមិភាគទី៤ ដែលអគ្គបញ្ជាការកងទ័ពជើងគោកដាក់ចុះ
២/ចូលរួមលប់បំបាត់ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ។
៣/ត្រូវថែទាំសុខភាពអោយបានល្អ អណាម័យជាប្រចាំ




និងបានចែកអាវភ្លៀងទុកសម្រាប់ចុះបំពេញបេសកម្ម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។




ក្នុងការប្រមូលកម្លាំងត្រួតពិនិត្យនោះដែរ ឯកឧត្ដម មេបញ្ជាការ បានដាសទឿននិងក្រើនរំលឹកដល់ នាយ និងពលទាហានទាំងអស់ថា នាយនិងលទាហានទាំងអស់ត្រូវតែគោរពតួនាទីភារកិច្ចរបស់ខ្លួន មិនត្រូវធ្វើអ្វីឲ្យប្រះចាកពីកម្លាំងត្រៀមប្រយុទ្ធនោះទេ ហើយមិនត្រូវធ្វើអ្វីឲ្យវាផ្ទុយពីច្បាប់នោះដែរ ហើយម្យាងវិញទៀតយើងត្រូវតែគោរពតាមបទបញ្ជារបស់ថ្នាក់លើប្រគល់ជូន៕