About Me

header ads

យីឌុបបុករុញ៤តង់ផ្អើលនៅផ្លូវជាតិលេខ៤

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តយីឌុបបុករុញ៤តង់បណ្តាលឲ្យខូចខាតយ៉ាងដំណំ ក្នុងនោះមានPassapp មួយគ្រឿង បង្កការភ្ញាក់ផ្អើលកាលីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយជាតិលេខ៤ ក្នុងភូមិអង្គកែវ​​ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។




តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុមុនដំបូងគេបានឃើញរថយន្តហាយលែនឌ័រពណ៍ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AB-1219 ធ្វើដំណើរក្នងទិសដៅពូលិចទៅកើតមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនដោយសារមានរថយន្តនៅខាងមុខកំពុងឆ្លងផ្លូវស្របពេលនោះក៏Paasapp និងរថយន្ត ស្តារិចដែលពាក់ស្លាកលេខ ភ្នំពេញ 2AN-9527 បានបន្ថយល្បឿនឈប់ដូចគ្នា ខណៈពេលនោះមានរថយន្តប្រភេទយីឌុបធន់ធំពាក់ស្លាកលេខ​ភ្នំពេញ 3E-4398 មកពីក្រោយជាន់ហ្រ្វាំងមិនជាប់ទើបបណ្តាលឲ្យបុករុញបណ្តាលឲ្យខូចខាតទាំង៤គ្រឿងតែម្តង។





ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកភាគីទាំងអស់ដាក់អែបខាងដើម្បីធ្វើការសម្របសម្រួលគ្នា៕