About Me

header ads

រថយន្តហុីយ៉ាន់ដាយដឹកទឹកសុទ្ធ បើករអិលរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាបផ្ងារជើង

ភ្នំពេញ៖  រថយន្តហុីយ៉ាន់ដាយដឹកទឹកសុទ្ធមួយគ្រឿង បើករអិលខណះពេលដែលមេឃកំពុងតែភ្លៀងរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាបផ្ងារជើងមួយចំហៀង រងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង០០នាទី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវ ៥០ ម៉ែត្រ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។



បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡេីយ គេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌ខ្មៅទ្រុងពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0318 ដឹកទឹកសុទ្ធ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បត់ឡេីងទៅផ្លូវ៥០ម៉ែត្រ ខណះពេលដែលមេឃកំពុងតែភ្លៀងផង បួងចង្កូតជ្រុលក៏រអិលរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាបផ្ងារជើងមួយចំហៀង តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសឡើយ ។


ក្រោយពេលកើតហេតុសមត្ថកិច្ចក៏មកដល់កន្លែងកើតហេ តុដោយឃើញមិនខូចខាតដល់សម្បត្តិរដ្ឋក៏ឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលខ្លួនឯង ៕